អន្តរជាតិ ៖ នាពេលថ្មីៗនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចចិនដល់៥% ដែលកើនឡើង០.៤%បើប្រៀបធៀបនឹងការព្យាករណ៍នៃ«របាយការណ៍ស្តីពីចក្ខុវិស័យនៃសេដ្ឋកិច្ចពិភពលោក»ដែលប្រកាសនាខែមេសា ឆ្នាំ២០២៤។ នេះបើយោងការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ។
ឥស្សរជនអ្នកសង្កេតការណ៍បរទេសបានលើកឡើងថា ការដែលអង្គការអន្តរជាតិដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចចិនបានបង្ហាញថា ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនមានសក្តានុពលធំធេង មានភាពធន់ខ្លាំងនិងមានកំណើននៅពេលអនាគតល្អ។ អ្នកជំនាញជាច្រើនបានសង្កត់ធ្ងន់ថា ស្ថិរភាពនិងកំណើនយ៉ាងវិជ្ជមាននៃសេដ្ឋកិច្ចចិនមានអំណោយផលដល់ការធ្វើអាជីវកម្មនៃសហគ្រាសឆ្លងដែន ក៏ដូចជាមានអំណោយផលដល់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់ និងការស្តារឡើងវិញនៃសេដ្ឋកិច្ចសកល៕
ដោយ ៖ សិលា