ព័ត៌មានទាន់ហេតុការណ៍៖

ចង់ដឹង​អត់ថា​! នៅក្នុង​រាជធានីភ្នំពេញ​ និងខេត្តកណ្ដាល​ នៅតំបន់ណាខ្លះ​ដាច់ភ្លើង​ ចាប់ពីថ្ងៃណា​ ដល់ថ្ងៃណា?

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គីសនីកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អគ្គីសនីកម្ពុជា​ បានបញ្ជាក់ថា​ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

ដូច្នេះក្រុមការងារបច្ចេកទេសបានភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញនៅវេលាម៉ោងកំណត់។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

សូមអាន​ព័ត៌មាន​លម្អិត​នៅក្នុង​សេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ​៖

ដោយ​៖ តារា​


ចែករំលែក៖