ខេត្តកំពងស្ពឺ៖ ពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិក្រងផ្កា សង្តាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៤។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ដោយមានសចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋឈ្មោះ ឈិន សុរីម ភេទ ប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន បានឲ្យដឹងថា គាត់បានប្រទះឃើញសាកសពមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណអណ្តែតក្នុងទឹកស្ទឹងព្រែកត្នោត។
ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយអាជ្ញាធរចុះទៅពិនិត្យ នឹងឱ្យមន្ត្រីជំនាញធ្វើកោសល្យវិច័យសាកសពដោយមានការចូលរួមពីលោកមេភូមិនិងចៅសង្កាត់ផងដែរ។ សពជនរងគ្រោះមានសម្បុរសណ្តែកបាយ សក់ស្លូតកាត់ខ្លី ដោយពុំមានសម្លៀកបំពាក់ជាប់នឹងខ្លួននោះទេ។សមត្ថកិច្ចបានបន្តថា លើខ្លួនសាកសពជនរងគ្រោះមិនមានស្នាកស្នាមអ្វីគួរឱ្យសង្ស័យនឹងអំពើឃាតកម្មនោះទេ ។ ក្រោយពីមន្ត្រីជំនាញបានពិនិត្យសាកសពរួចត្រូវបានកម្លាំងជំនាញប្រគល់ឱ្យប៉ុស្តិ៍រដ្ឋបាលសង្កាត់សុព័រទេពយកទៅបូជានៅវត្តសំបួរទៅតាមប្រពៃណី ដោយសាកសពខាងលើនេះមិនអាចទុកបានដោយមានសភាពស្អុយរលួយ ព្រមទាំងមិនដឹងទីលំនៅនិងសាច់ញាតិ៕
ដោយ៖ សូរិយា