ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ កាលពីរសៀលម្សិលមិញនេះ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០១លើក នៅចំណុចក្រុមទី០២ ភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៧នាក់៖
០១.ឈ្មោះ ង៉ែត សៀត ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
០២.ឈ្មោះ អ៊ូត ណាត ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
០៣.ឈ្មោះ វ៉ិត វ៉ុន ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
០៤.ឈ្មោះ ផុន ហ៊ីង ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
០៥.ឈ្មោះ ព្រីង នីវ ភេទស្រី អាយុ៧០ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
០៦.ឈ្មោះ ឌឿន សុខា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
០៧.ឈ្មោះ យ៉ុង រ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ដកហូតវត្ថុតាងរួមមាន ៖
-បៀចំនួន០២ហ៊ូ
-កំរាលចំនួន០១ ។
គួរបញ្ជាក់ថា ក្រោយពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៧នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕
ដោយ៖ តារា