ទម្រង់លេងមិនល្អរបស់ប្រេស៊ីលក្នុងលទ្ធផលស្មើដោយគ្មានគ្រាប់បាល់ទល់នឹងកូស្តារីកាក្នុងការប្រកួតបើកឆាក Copa America របស់ពួកគេកាលពីថ្ងៃអង្គារបានបង្អាក់ការសាទរជុំវិញអ្នកចាត់ការថ្មីរបស់ពួកគេ និងក្រុមដែលត្រូវបានកែលម្អឡើងវិញដែលមានការផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែប្រយុទ្ធ Vinicius Jr.។
បន្ទាប់ពីឈ្នះអង់គ្លេស ១-០ នៅកីឡដ្ឋាន Wembley និងស្មើ ៣-៣ ជាមួយអេស្ប៉ាញនៅ Bernabeu កាលពីដើមឆ្នាំនេះ អ្នកគាំទ្រមានសុទិដ្ឋិនិយមថា ប្រេស៊ីលបានងាកចេញពីទម្រង់លេងក្រោមការដឹកនាំលោក Dorival Jr ប៉ុន្តែក្រុមរបស់គាត់មិនអាចយកឈ្នះកូស្តារីកាទេ។
Vinicius បានមកដល់ការប្រកួត Copa America ក្នុងនាមជាគូប្រជែងដ៏ខ្លាំងមួយដើម្បីឈ្នះ Ballon d’Or បន្ទាប់ពីរដូវកាលដ៏ជោគជ័យមួយជាមួយនឹងម្ចាស់ជើងឯក La Liga ក្រុម Real Madrid។ កីឡាករវ័យ២៣ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ទី២របស់ពួកគេទល់នឹងក្រុម Borussia Dortmund ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែលក្រុម Real បានដណ្តើមបានកំណត់ត្រាបន្ថែមនៃពានរង្វាន់ទ្វីបអឺរ៉ុបលើកទី១៥។
ខ្សែប្រយុទ្ធដែលមានទម្រង់លេងឡើងជើង ហើយតែងតែរកគ្រាប់បាល់បាននៅពេលបង្ហាញខ្លួន ដោយស៊ុតបញ្ចូលទីបាន២៤គ្រាប់សម្រាប់ក្លិបរបស់គាត់កាលពីរដូវកាលមុន។ គាត់កម្រត្រូវបានជំនួសដោយអ្នកចាត់ការក្លិប Real លោក Carlo Ancelotti ដែលជារឿយៗនិយាយថា Vinicius មានភាពគ្រោះថ្នាក់បំផុតរបស់គាត់ក្នុងការប្រកួត ហើយបានផ្តល់អាទិភាពដល់ខ្សែប្រយុទ្ធក្នុងជម្រើសជួរមុខ។
គួរបញ្ជាក់ថា ប្រេស៊ីលស្ថិតនៅពូល D នៃការប្រកួតពានរង្វាន់ Copa America នៅអាមេរិកឆ្នាំនេះ ដោយមានកូស្តារីកា, ប៉ារ៉ាហ្គាយ និងកូឡុំប៊ី។ ការប្រកួតបើកឆាករបស់ប្រេស៊ីលបានត្រឹមលទ្ធផលស្មើ០ទល់០ជាមួយកូស្តារីកាកាលពីព្រឹកថ្ងៃអង្គារទី២៥ មិថុនា។ ការប្រកួតបន្ទាប់ប្រេស៊ីលត្រូវប៉ះប៉ារ៉ាហ្គាយនៅថ្ងៃទី៣០ ខែមិថុនានេះក្នុងវគ្គជម្រុះសន្សំពិន្ទុក្នុងពូល D ៕
ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA)