ព័ត៌មានទាន់ហេតុការណ៍៖

លោក ជុំ កុសល៖ សកម្មជនបរិស្ថាន នៃចលនាមាតាធម្មជាតិ ក្រុមនេះគេបាញ់ព្រួញមួយដោយមិនចាំបាច់តម្រង់ក៏ត្រូវសត្វពីរដែរ

ចែករំលែក៖

ភ្នំពេញ ៖ លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានលើកឡើងថា៖ សកម្មជនបរិស្ថាន នៃចលនាមាតាធម្មជាតិ ក្រុមនេះគេបាញ់ព្រួញមួយដោយមិនចាំបាច់តម្រង់ក៏ត្រូវសត្វពីរដែរ ៖

– ប្រសិនបើមិនមានការអនុវត្តច្បាប់ ដោយទុកឲ្យពួកគេធ្វើសកម្មភាពដោយសេរី នោះគឺជាជោគជ័យរបស់ពួកគេមួយបែប ។

– នៅពេលមានការអនុវត្តច្បាប់ ពួកគេកាន់តែទទួលបានជោគជ័យ ដោយគេទទួលបានរូបភាពជាក់ស្តែងពីសកម្មភាពសមត្ថកិច្ចចាប់ពួកគេរុញបញ្ចូលរថយន្ត ដើម្បីផ្សព្វផ្សាយចេញទៅក្រៅ ហើយគេយកសកម្មភាពទាំងនេះមកធ្វើជាកម្មវត្ថុវ៉ៃរាជរដ្ឋាភិបាលគ្រប់បណ្តាញរបស់ពួកគេ ។ ត្រូវដឹងថាគោលបំណងសំខាន់បំផុតដែលពួកគេចង់បានគឺ ការចាប់ខ្លួននេះឯង ដើម្បីបង្កើតអង្គហេតុឡើង ហើយយកអង្គហេតុនេះធ្វើជាកម្មវត្ថុតតាំង និងដាក់កំហុសមកលើរាជរដ្ឋាភិបាល ។ ភាពច្រំដែលនៃសកម្មភាពរបស់ក្រុមនេះមិនមែនជាការបង្ហាញឆន្ទ:ស្រឡាញ់ធម្មជាតិ ចេញមុខការពារធម្មជាតិ ការពារបរិស្ថានដូចការអះអាងរបស់ពួកគេនោះទេ តែវាគឺជាការ អនុវត្តផែនការទុច្ចរិតរបស់គេដើម្បីបំផ្លាញមុខមាត់កម្ពុជាតែប៉ុណ្ណោះ ។ គួរឲ្យសោកស្តាយណាស់ ដែលយុវជនទាំងនេះចាញ់បោកជនបរទេស បម្រើផលប្រយោជន៍បរទេសដែលមានបំណងបំផ្លាញខ្មែរបែបនេះ ។ បើប្អូនៗពិតជាមានបេះដូងស្រឡាញ់បរិស្ថានពិតប្រាកដមែនប្អូនៗអាចចូលរួមដោយការស្ម័គ្រចិត្តជាមួយអាជ្ញាធរ ឬក្រសួងស្ថាប័នពាក់ព័ន្ធរបស់ជាតិ ដើម្បីធ្វើកិច្ចការនេះបាន ។ សូមប្អូនៗងាកទៅមើលយុវជនមួយក្រុម ដែលកន្លងមកពួកគេបានរួមគ្នាធ្វើសកម្មភាពប្រមូលសម្រាមក្នុងលូនៅក្នុងរាជធានីភ្នំពេញ និងបានធ្វើសកម្មភាពការពារបរិស្ថានជាច្រើនទៀតយ៉ាងច្រើនបានដោយរលូន ដោយមានការសហការពីអាជ្ញាធរថែមទៀត បែបហ្នឹងទើបគេហៅថាអ្នកស្រឡាញ់បរិស្ថានពិតប្រាកដ ៕

ដោយ ៖ សិលា


ចែករំលែក៖