ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តបាត់ដំបង បញ្ជូនខ្លួនជនសង្ស័យ៥នាក់ និងវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កងរាជវុធហត្ថខេត្តបាត់ដំបង បានបញ្ជូនខ្លួនជនសង្ស័យ០៥នាក់ និងវត្ថុតាងថ្នាំញៀនទៅសាលាដំបូងខេត្ត នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃាត់ខ្លួន ជនសង្ស័យ បានជាបន្តបន្ទាប់កាលពីវេលាម៉ោង១២៖១៥នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងបទល្មើសជាក់ស្តែងរួចមក។

លោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជវុធហត្ថខេត្តបាត់ដំបង លោកដឹកនាំបញ្ជាកម្លាំងផ្ទាល់បានធ្វើការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង កម្លាំងការិយាល័យជំនាញ បានឃាត់ខ្លួនជនសង្ស័យ៥នាក់៖

១៖ ឈ្មោះ ហូ ឌឿត ហៅក្រៅ ដូង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាងឈើរស់នៅភូមិអូរដំបង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង។

២៖ ឈ្មោះ ហេង ដាលីន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិអូរដំបង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង។

៣៖ ឈ្មោះ ហុក វណ្ណៈ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងដែក រស់នៅភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

៤៖ ឈ្មោះ សុខ រស្មី ភេទប្រុសអាយុ ៣៤ឆ្នាំ មុខរបរ ជាងម៉ូតូរស់នៅភូមិផ្កាស្លា សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

៥៖ ឈ្មោះ អ៊ុន អយ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ ជាងឈើរស់នៅភូមិអង់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង និងរឹបអូសបាន វត្ថុតាងដកហូត៖ គ្រឿងញៀនប្រភេទ (ម៉ាទឹកកក ICE) ៣កញ្ចប់ទម្ងន់១៥០.២៥ ក្រាម (ថ្លឹងទាំងថង់), ឧបករណ៍ប្រើប្រាស់គ្រឿងញៀន២, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង, ទូរស័ព្ទ៣គ្រឿង, ម៉ូតូ៤គ្រឿង។

បន្ទាប់ពីបានសាកសួរ និងបានចម្លើយសារភាពរបស់ជនសង្ស័យទាំង៥នាក់រួចមក លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជវុធហត្ថខេត្តបាត់ដំបង បានបញ្ជាឲ្យមន្រ្តីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

ដោយ ៖ សិលា


ចែករំលែក៖