ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចាស់ឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានហេីយ

ចែករំលែក៖

ភ្នំពេញ៖ ប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាចាស់ឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ , អគ្គស្នងការរងទទួលផែន និងមានការចង្អុល បង្ហាញបញ្ជាដឹកនាំដោយឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែនបានសហការគ្នាជាមួយលោកឧត្តមសេនីយ៍ត្រី​ ខេង​ ម៉េងឈាង​ អនុប្រធាននាយកដ្ឋាន​ បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ដោយមាន លោក​ វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ ជានាយការិយាល័យ​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២៤ វេលាម៉ោង០២៖៥០នាទី​ទាបភ្លឺ​ ត្រង់ចំណុចផ្ទះសំណាក់យីហោ​ ដូងមាសថ្មី ផ្លូវលេខ០៣  ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានចំនួន៤នាក់​ មាន ឈ្មោះខាងក្រោម ៖

*ទី១៖ឈ្មោះ​ ​ថៃ​ បញ្ញា​ ហៅ​ ភុច ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ​

*ទី២៖ឈ្មោះ​ ​ស៊ី​ សុភ័ក្រ ហៅ​ តេង​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​

*ទី៣៖ឈ្មោះ​ ​រ៉េត​ វិរៈ​ ហៅ​ ឆ្កែ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ​

*ទី៤៖ឈ្មោះ​ ​យ៉ាន់​ ឧត្តម ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​។

ពួកគេបានធ្វេីសកម្មភាព៖

*លេីកទី១៖នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី​ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច​ នៅមុខការ៉ាស់សាំងភីធីធី ផ្លូវវេងស្រេង​ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

*លេីកទី២៖នៅថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០២៤​ វេលាម៉ោង១៦៖១០នាទី​ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃបានសំរេច​នៅចំណុចមុខការដ្ឋានសំណង់បូរីធីអេចរ៉េស៊ីដិន ផ្លូវបេតុង ភូមិធម្មត្រ័យ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំេពញ។ 

*លេីកទី៣៖នៅថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០២៤​ វរលាម៉ោង១៤៖១០នាទី​ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយបានសំរេច​នៅចំណុចបណ្តោយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១​ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

*លេីកទី៤៖នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤​ វេលាម៉ោង១៧៖៥០នាទី​ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយបានសំរេច​តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំេពញ។ 

សំភារៈដកហូតរួមមាន៖ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HI-3204(របស់ជនសង្ស័យ) និងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​1KS-5724(របស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី​ ការិយាល័យកំពុង​ កសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

ដោយ៖ សូរិយា


ចែករំលែក៖