ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ ចេញ​សេចក្តីបំភ្លឺព័ត៌មានជុំវិញករណីឃាតកម្មមួយបង្កឡើងដោយជនសង័្សយម្នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅរសៀលថ្ងៃទី​១២​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រា បជូនសាធារណជនអ្នកសារព័ត៌មាន និងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទីកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង​១៣និង ១០នាទីរសៀលនៅចំណុចក្រុមទី០៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបងមានករណីឃា-តក-ម្មមួយបានកើតឡើងបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះកង់មួយគ្រឿងប្រដាប់ ដោយកាំ-បិ-ត បានធ្វើសកម្មភាពកា-ប់ទៅលើជនរងគ្រោះឈ្មោះ ហោ ប៉ុក ភេទ ស្រី អាយុ៨៤ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុខាងលើបណ្តាល ឱ្យស្លា-ប់នៅកន្លែងកើតហេតុហើយជន សង័្សយបានជិះកង់គេចខ្លួនចេញពីកន្លែងកើតហេតុ។

ភ្លាមៗក្រោមបទបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង កងកម្លាំងនគរបាលបានចុះអន្តរាគមន៍តាមចាប់ខ្លួនជនសង័្សយខាងលើក្នុងខណៈ ដែល ជននេះបានយកកង់ទៅទម្លាក់ចោលហើយបន្តគេចខ្លួនចូលទៅក្នុងព្រៃ ភ្នំចំណុចឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

ផ្តើមពីការស្រាវជ្រាវជនសង័្សយរូបនេះមានឈ្មោះសឿន ទន់ ភេទប្រុស អាយុ ២៥ឆ្នាំ​ បច្ចុប្បន្នរស់នៅអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាជន ដែលប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់ត្រូវបាន នាំខ្លួនយកទៅ ធ្វើការអប់រំបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលនាពេលកន្លងមក និងមានចរិកកោងកាច។

ចាប់តាំពីពេលកើតហេតុរហូតមកដល់ពេលនេះសមត្ថកិច្ចនគរបាលមិនទាន់ចាប់ខ្លួនជនសង័្សយខាងលើបាននៅឡើយទេ ដែលខណៈនេះសមត្ថកិច្ចនគរ បាលក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តម សេ នីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង បានប្រើប្រាស់កងកម្លាំងនគរបាលក្នុងភូមិសាស្រ្ត ពាក់ព័ន្ធរួមជាមួយសមត្ថកិច្ចផ្សេងទៀត កងប្រជាការពារ និងមហាជន រួមទាំងសមត្ថកិច្ចខេត្តប៉ៃលិនផង ដើម្បី សហការណ៍តាមប្រម៉ាញ់ជនសង័្សយរូបនេះ ។

ទន្ទឹមនេះក៏សូមធ្វើការបដិសេធចោលទាំងស្រុងចំ ពោះព័ត៌មានដែលលេចឡើងថា កិច្ចប្រតិបត្តិការតាមប្រម៉ាញ់ ជនសង័្សយខាងលើនេះខ្វះការសហការណ៍គ្នាពីសមត្ថកិច្ចពាក់ព័ន្ធនោះគឺជារឿងមិនពិត ដែលព័ត៌មាននេះបាននាំបង្កឱ្យប៉ះពាល់ដល់សតិអារម្មណ៍សម ត្ថកិច្ចកំពុងប្រតិបត្តិការ ត្បិតកិច្ចប្រតិបត្តិការមួយនេះគឺលោកឧត្តមសេនីយ៍ទោស្នងការលោក ដឹកនាំបញ្ជានៅទីនោះដោយផ្ទាល់តែម្តង ហើយសង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនជនសង័្សយ ខាងលើយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ក្នុងពេលដ៏ខ្លីនេះជាក់ជាមិនខាន។

ជាមួយនេះសមត្ថកិច្ចនៅតែបន្តសុំការចូលរួមសហការណ៍ពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋដែល រស់នៅក្នុងមូលដ្ឋានពាក់ព័ន្ធខាងលើ ដើម្បីបានព័ត៌មានជាក់ច្បាស់ផ្តល់មកសមត្ថកិច្ចតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាននិងឈានទៅធ្វើការចាប់ខ្លួនជនសង័្សយរូបនេះ ហើយ តាមព័ត៌មានចុងក្រោយនេះ ជនសង័្សយត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្ថិតនៅចំណុចភ្នំទទឹង ក្នុងភូមិសាស្រ្តឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលសមត្ថកិច្ចកំពុងប្រតិបត្តិការទៅកាន់ចំណុចនោះហើយ ។

ដូចបានជម្រាបជូនខាងលើ សូមសាធារណជនអ្នក សារព័ត៌មាន និងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕

ដោយ​៖ តារា​


ចែករំលែក៖