ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ អញ្ជើញដង្ហែរព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី យាងចូលរួមក្នុងពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដល់ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នាល្ងាចថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤​ បានអញ្ជើញទូលព្រះបង្គំ ចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានពិធីលៀងសាយភោជន៍ជូន ឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងគណៈប្រតិភូ នៅក្នុងព្រះបរមរាជវាំង ក្នុងឱកាស ឯកឧត្តម និងគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ  នៅព្រះរាជាណាចក្រកម្ពុជា គឺចាប់ពីថ្ងៃទី ១២-១៣ ខែកក្កដា ឆ្នាំ២០២៤​៕

   

ដោយ៖ តារា


ចែករំលែក៖