ព័ត៌មានទាន់ហេតុការណ៍៖

តើថ្ងៃណា ! អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវបន្ថយល្បឿន ហើយបើចាំបាច់ត្រូវឈប់ ដើម្បីទុកឱ្យរថយន្ដក្រុង ចេញ-ចូល ឬ ឈប់ ?

ចែករំលែក៖

ភ្នំពេញ ៖ អ្នកបើកបរយានជំនិះគ្រប់ប្រភេទ គប្បីរក្សាសណ្តាប់ធ្នាប់ របៀបរបបចត យានជំនិះ ឱ្យស្របតាមច្បាប់ចរាចរណ៍ ក្នុងនោះបើបានចូលរៀនសាលាបើកបរហើយ ត្រូវអនុវត្តឱ្យបានល្អខ្ជាប់ខ្ជួន កុំប្រើទម្លាប់ដ៏អាក្រក់ ខូចសណ្តាប់ធ្នាប់នោះអី ។ 

សូមជម្រាបជូនថា ៖ នៅចំណតរថយន្តក្រុងឈប់ ក្នុងទីប្រជុំជន អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវបន្ថយល្បឿន ហើយបើចាំបាច់ត្រូវឈប់ ដើម្បីទុកឱ្យរថយន្ដក្រុង ចេញ-ចូល ឬ ឈប់បានដោយងាយស្រួល។ ការ ឈប់ ឬ ចត យាន ជំនិះ ត្រូវ ទុក ចន្លោះ យ៉ាង តិច ១០ម៉ែត្រ ពីចំណតរងចាំរថយន្ត ក្រុង ឈប់ ។

ចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖

-កាត់ន្ថយការចំណាយ

-កាត់បន្ថយការបំពុលបរិស្ថាន

-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍។

សូមអរគុណ ចំពោះការគាំទ្រ សេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ! ៕

ដោយ ៖ សិលា


ចែករំលែក៖