ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការថា ៖ «កម្ពុជា សូមស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ ឈ្វេងយល់ពីប្រទេសកម្ពុជា៖ កន្លែងដែលប្រាសាទបុរាណជួបនឹងវប្បធម៌ និងធម្មជាតិដ៏រស់រវើក
– ខេត្តសៀមរាប៖ តំបន់ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ ប្រាសាទបុរាណ ជាពិសេស តំបន់រមណីយដ្ឋានអង្គរ។
– តំបន់ឆ្នេរ៖ ខេត្តជាប់មាត់សមុទ្ររបស់ប្រទេសកម្ពុជា មានធនធានធម្មជាតិបាតសមុទ្រ និងឆ្នេរខ្សាច់ដ៏បរិសុទ្ធដែលត្រូវបានដាក់បញ្ចូលក្នុងក្លឹបឆ្នេរស្អាតលើពិភពលោក។
-រាជធានីភ្នំពេញ៖ ទទួលទានអាហារឆ្ងាញ់ៗ និងជីវិតពេលរាត្រីក្នុងទីក្រុងភ្នំពេញ ដែលជាកន្លែងស្ថាបត្យកម្មអាណានិគមបារាំង ជួបជាមួយភាពអស្ចារ្យបែបទំនើប។
-តំបន់ជួរភ្នំក្រវាញ៖ តំបន់ទេសចរណ៍បែបធម្មជាតិ និងផ្សងព្រេង ដែលមានទេសភាពដ៏អស្ចារ្យនៃខ្នងភ្នំពីមួយទៅមួយប្រៀបបាននឹងឋានសួគ៌លើដី។
– តំបន់ភូមិភាគឦសាន៖ តំបន់ទេសចរណ៍ធម្មជាតិ រួមជាមួយនឹងវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច៕
ដោយ ៖ សិលា