ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលនៃអធិការក្រុងប៉ៃលិនបានចុះល្បាត ក៏សង្ស័យ ឃើញជនសង្ស័យ០២នាក់ក៏ឃាត់ខ្លួនឆែកឆេរឃើញសារធាតុញៀននៅភូមិសួនអំពៅកើត

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមប្រភពពីមន្ត្រីជំនាញនៃអធិការក្រុងប៉ៃលិនកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង០០នាទី កម្លាំងការិយាល័យគ្រឿងញៀន​បានទទួលជនសង្ស័យចំនួន ០២នាក់ ព្រមទាំងត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ និង​ ម៉ូតូចំនួន​ ០១គ្រឿង​ មកពីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ ដែលបានធ្វេីការល្បាត​ និងបង្រ្កាបជាក់ស្តែង​ កាលពីវេលាម៉ោង​ ១៥​ និង​ ៣០នាទី​  នៅចំណុចភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន​។

សមត្ថកិច្ចនគរបាលជំនាញក្រុងបានបន្តថា÷ ដើម្បីអនុវត្តនីតិវិធីបន្ត មានលទ្ធផលឃាត់ខ្លួនសង្ស័យទាំង០២នាក់និងវត្តុតាងដូចខាងក្រោម៖

ក-ជនសង្ស័យចំនួន ០២នាក់៖

១-ឈ្មោះ ស្រឿន រតនា ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិខកមូស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ និងម៉ូតូចំនួន ០១គ្រឿង)។

២-ឈ្មោះ ខុម សុថុង ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិប៉ាហ៊ីត្បួង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (តេស្តទឹកនោមវិជ្ជាមាន +)

ខ-វត្ថុតាងជាគ្រឿងញៀនរួមមាន៖

-ម្សៅក្រាមពណ៌សថ្លា(មេតំហ្វេតាមីន ICE) ចំនួន ០២កញ្ចប់ ទម្ងន់ ៦,៥៨ក្រាម ថ្នាំសុទ្ធ

-ម៉ូតូចំនួន ០១គ្រឿង៖ ម៉ាកឌ្រីមសង់ ពណ៌ក្រហមពាក់ស្លាកលេខ 1C-6864។

សមត្ថកិច្ចជំនាញបានបន្តទៀតថា÷ក្នុងករណីខាងលេី​ ការិយាល័យប្រឆាំងគ្រឿងញៀន​ បានស្នេីសុំគោលការណ៍ពីស្នងការខេត្តដេីម្បីធ្វេីការឃាត់ខ្លួនបណ្តោះអាសន្នលេីជនសង្ស័យទាំង០២នាក់ខាងលេី​ដេីម្បីធ្វេីការសាកសួរ​ និង​ អនុវត្តនីតិវិធីបន្ត ៕

ដោយ៖ ស សារ៉េត

             


ចែករំលែក៖