ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រជុំស្តីពី វឌ្ឍនភាពការងារគ្រប់គ្រងកម្លាំង,ការងារហ្វឹកហ្វឺន និង ត្រួតពិនិត្យ លេីឧបករណ៍សម្ភារ:

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឧត្តម សេនីយ៍ឯក ច័ន្ទ លំផាត់ ឣនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគ.ជ.គ.ម. និងជាប្រធានក្រុមការងារ សម្របសម្រួលកងប្រតិបត្តិការរុករកនិងសង្គ្រោះ គ.ជ.គ.ម តំណាងនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋន្ត្រី ឣនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ ចុះជួបប្រជុំស្តីពី វឌ្ឍនភាពការងារ ការងារ គ្រប់ គ្រង កម្លាំង ការងារហ្វឹកហ្វឺន និង ត្រួត ពិនិត្យ លេីឧបករណ៍ សម្ភារ:  ដែល គ.ជ.គ.ម. បាន បំពាក់ដល់ កងប្រតិបត្តិការរុករកនិងសង្គ្រោះ គ្រោះ មហន្តរាយ លេខ៧២២ នៅ បញ្ជាការដ្ឋាន វិស្វកម្ម និងកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស  ដើម្បីធានាឲ្យបានក្នុងការឆ្លើយតបបានទាន់ពេលានៅពេលដែលមានគ្រោះមហន្តរាយ កើតឡើងជាយថាហេតុ ជា ពិសេសគ្រោះទឹកជំនន់។

ក្នុងដំណើរការត្រួតពិនិត្យបានបញ្ជាក់ឲ្យឃើញថា កងទាំងពីរ (៧២២ និង ៧២៣) បានត្រៀមខ្លួនរូចជាស្រេចសម្រាប់ការឆ្លើយតបក្នុងករណីមានកិច្ចការបន្ទាន់ក្នុងកិចការឆ្លើយតបនិងសង្រ្គោះគ្រោះមហន្តរាយ មានការរៀបចំទុកដាក់សំភារៈបញ្ចេកទេសបានល្អ មានគុណភាពនិងប្រសិទ្ធភាព រៀបចំទុកដាក់ទៅតាមបញ្ចេកទេស និងថែទាំបានត្រឹមត្រូវតាមបច្ចេកទេស បូករូមនិងស្មារតីត្រៀមខ្លួនរូចជាស្រេចដើម្បីសង្រ្គោះគ្រោះមហន្តរាយ៕

ដោយ៖ សូរិយា


ចែករំលែក៖