ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៣នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៦ករណីទូទាំងប្រទេសថ្ងៃទី១៩ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ៖ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៣នាក់ (ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ច​ជំនាញ​​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន៖ជួញដូរ ៦ករណី ឃាត់ ១៤នាក់(ស្រី ៣នាក់),ដឹកជញ្ជូន រក្សាទុក ១៨ករណី ឃាត់ ៣១នាក់(ស្រី ៧នាក់)​ និងប្រើប្រាស់ ២ករណី ឃាត់ ៨នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែកក្កដា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ១២២,៦៣ក្រាម។​ មេតំហ្វេតាមីន(Wy)ស្មេីនិង​០,០៩ក្រាម។​ អុិចស្តាសុី(mdma)ស្មេីនិង​ ២,៨០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៧អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៧,៣២ក្រាម។

*២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៥,៥៧ក្រាម។

*៣ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ស្រី ២នាក់ រក្សាទុក ៨ករណី ឃាត់ ១២នាក់ ស្រី ៣នាក់ ចាប់យកIce ៣៦,០២ក្រាម និងWy ០,០៩ក្រាម។

*៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងដីកា ១ករណី ចាប់យកIce ១០,៨១ក្រាម។

*៥ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ៤ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១៧,៥០ក្រាម។

*៦ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៨,៤៨ក្រាម។

*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៤អង្គភាព

*១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១,០៥ក្រាម។

*២ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៣ក្រាម។

*៣ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៣៥ក្រាម។

*៤ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១៤,៣០ក្រាម និងMDMA ២,៨០ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖