ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់!ស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងនិងរថយន្តនៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង:យ៉ាងហោចណាស់មានបុរសម្នាក់ស្លាប់និងរបួសធ្ងន់ស្រាល២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងនិងរថយន្តនៅស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២៤ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុង ភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល។

ប្រភពបានបន្តថាអ្នកដែលស្លាប់មានឈ្មោះ ហែម សោភា អាយុ ២៥ឆ្នាំ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀងនិងរបួសមានឈ្មោះ បូ រតនៈ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅ ភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង បើកម៉ូតូម៉ាក ហុងដា C១២៥ ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1O.0966ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀត របួសធ្ងន់មានឈ្មោះឃុន ប៊ុននីចេន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅ ភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ1KU.4541ខូចខាតយ៉ាងដណំ។

រីឯភាគីខាងអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ នោះទេ បន្ទាប់ពីបង្ករគ្រោះថ្នាក់រួចបើកបរគេចខ្លួនពីកន្លែងកើតហេតុបាត់ភ្លាមៗ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា C១២៥ ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១O.0966

វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ រួចក៏ដួលចូលរថយន្ត មួយគ្រឿង បញ្ច្រាស់គ្នាខណៈនោះស្រាប់តែមានម៉ូតូ មួយគ្រឿងម៉ាក ហុងដាC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ1KU.4541ជិះម្នាក់ឯងបុក បន្តទៀតបង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់មូលហេតុ ថាអ្នកបើកបរឈ្មោះ បូ រតនៈ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

បច្ចុប្បន្នៈសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនិងវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើររក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីចាត់ការបន្តតាមច្បាប់។

 

 


ចែករំលែក៖