ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១- ក្រុមឧទ្ទាមក្រៅច្បាប់ចេះទាមទាររកសិទ្ធិបញ្ចេញមតិ = តែពួកគេជំទាស់នឹងការសម្តែងមតិរបស់ប្រជាជនកម្ពុជាគាំទ្រគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍តំបន់ឦសានប្រទេស។

២- នៅក្នុងសង្គមប្រជាធិបតេយ្យសេរីដូចកម្ពុជា = គេយកមតិភាគច្រើន ឯមតិភាគតិចគេមិនយកទេ?

៣- ពាក្យថាតំបន់ត្រីកោណពិសេស = គឺជាពាក្យដែលក្រុមឧទ្ទាមក្រៅច្បាប់ជាអ្នកបង្កើតដោយឯកឯង?

៣- ពួកអ្នកវិភាគ អ្នកឃ្លាំមើលអី = មិនអាចជាសម្លេងភាគច្រើនយកជាបានការទេ។

៤- បើមិនធ្វើការអភិវឌ្ឍន៍ = ពួកវានឹងថារាជរដ្ឋាភិបាលកម្ពុជាអសមត្ថភាព?

៥- ដល់ធ្វើការអភិវឌ្ឍន៍ដើម្បីប្រទេសជាតិរីកចម្រើន = បែរជាចោទថាបាត់បង់ទឹកដី?

៦- ក្រុមឧទ្ទាមក្រៅច្បាប់មិនចង់ឲ្យធ្វើការអភិវឌ្ឈន៍ទេ = ពួកវាចង់ទុកឲ្យប្រទេសអន់ថយនិងប្រជាជនកម្ពុជាក្រីក្រដើម្បីពួកវាមានឡេះវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជាថាទុកឲ្យមានភាពក្រីក្រ។

៧- ការកាត់ក្តីឲ្យមេបក្សប្រឆាំងសងជម្ងឺចិត្តទោះមានចំនួនច្រើនគួរសម = ក៏មិនអាចប្រៀបនឹងកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជាបានដែរ។

៨- បើមិនចង់សងជម្ងឺចិត្ត = កុំចេះតែព្រហើននិយាយប៉ះពាល់លើសិទ្ធិគេឯង?

៨- រឿង ទាវ វណ្ណុល និយាយវាយប្រហារលើគណបក្សប្រជាជនកម្ពុជា = មកពីការរំលោភសិទ្ធិធ្ងន់ធ្ងរលើគណបក្សប្រជាជនកម្ពុជា មិនមែនជាទំនាស់នយោបាយទេ?

៩- នៅពេលនិយាយវាយប្រហារគេមកនឮថាឈឺលើសឈាមទេ = តែដល់ជាប់គុកស្រាប់តែថាឈឺលើសឈាមភ្លាម?

១០- សកម្មជននិងសមាជិកបក្សប្រឆាំងមិនមែនជាជនមិនអាចប៉ះពាល់បានទេ = បើនៅតែអនុវត្តនយោបាយនិងឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនឹងត្រូវទទួលការចាត់វិធានការណ៍ផ្លូវច្បាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖