ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៥នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៣៨ករណីទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៧៥នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។​ ដូច្នេះ​យុវជន​ និង​យុវតី​ គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !​ 

ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន៖​ ជួញដូរ ៤ករណី ឃាត់ ៩នាក់(ស្រី ១នាក់),ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៣៣នាក់(ស្រី ២នាក់)​ ,ដាំដុះ ១ករណី ឃាត់ ២នាក់(ស្រី ១នាក់)​ និងប្រើប្រាស់ ១៧ករណី ឃាត់ ៣១នាក់(ស្រី ០នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែកក្កដា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៧៦,៣៣ក្រាម។​ កេតាមីន(Ke)ស្មេីនិង​ ៥,០៥ក្រាម។​ អុិចស្តាសុី(mdma)ស្មេីនិង​១០០,១៨ក្រាម។​ កញ្ឆា ស្មេីនិង​ ៧៦៧ដើម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១១អង្គភាព

*១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់  រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១៣,៦៤ក្រាម។

*៣ / កំពង់ស្ពឺ៖ រក្សាទុក ៧ករណី ឃាត់ ១១នាក់ ចាប់យកIce ៧,៤៤ក្រាម។

*៤ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ១៥,០ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៩នាក់ ចាប់យកIce ០,២៦ក្រាម។

*៦ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦៨ក្រាម។

*៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ប្រើប្រាស់ ១៥ករណី ឃាត់ ២២នាក់ ចាប់យកIce ០,៤៦ក្រាម, Ke ៥,០៥ក្រាម និងMDMA ១០០,១៨ក្រាម។

*៨ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ០,៤៤ក្រាម។

*៩ / ស្ទឹងត្រែង៖ ដដាំដុះ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកកញ្ឆា ៧៦៧ដើម។

*១០ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣៦,៤៨ក្រាម។

*១១ / កែប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៣ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖