ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ឧទ្ធម្ភាគចក្រត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ តែកម្លាំងថ្មើរជើងមិនទាន់ទៅដល់ ក្នុងចម្ងាយដីព្រៃជៅប្រមាណ ៦០០ម៉ែត្រទៀត !

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ឧទ្ធម្ភាគចក្រត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ ។ 

ក្រសួងការពារជាតិ បានបញ្ជាក់ថា ៖ នៅពេលនេះ កងកម្លាំងថ្មើរជើង កំពុង ប្រតិបត្តិ ការ រួសរាន់ សម្រុកទៅកាន់កន្លែងរកឃើញឧទ្ធម្ភាគច្រក ដើម្បី សង្រ្គោះអាកាសយានិក ទាំង២នាក់ បើទោះជាកត្តាភូមិសាស្រ្ត និងអាកាសធាតុមិនអំណោយផល ដល់ការរុករកក៏ដោយ។

សូមបញ្ជាក់ថា ៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុម ការងារ រុករក និង សង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញឧទ្ធម្ភាចក្រដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស កាលពីល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ តាមរយៈ ការហោះហើរ រុករក នៅ ចំណុចលើភ្នំយ៉ាវយ៉ៃ ស្ថិត នៅ ឃុំថ្ម ដា ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកពាក្យនិងជា រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ថា ៖ សូមជម្រាបជូនដំណឹងបឋមថា បន្ទាប់ពីបើកប្រតិ បត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។ ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ។ សូមអរគុណ ! ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជក់ថា ៖ រូបភាពឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងត្រូវបានកងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រប្រទះឃើញពីលើអាកាសនៅចំណុចចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ ៕

 

ដោយ ៖ សិលា


ចែករំលែក៖