ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះ​! អធិការដ្ឋាននគរបាលខណ្ឌចំការមន នឹងចាប់ផ្តើមផាកពិន័យចំពោះអ្នកបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បើកបញ្ច្រាសផ្លូវ) នៅចំណុចផ្លូវនរោត្តមមុខអគារភ្លោះ​ ក្នុងសង្កាត់ទន្លេបាសាក់

ចែករំលែក៖

ភ្នំពេញ​៖​ អធិការដ្ឋាននគរបាលខណ្ឌចំការមន​ នៅថ្ងៃទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២៤​នេះ​ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបានជ្រាបថា៖​ ដោយចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ តទៅ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន នឹងចាប់ផ្តើមផាកពិន័យចំពោះអ្នកបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បើកបញ្ច្រាសផ្លូវ) នៅចំណុចផ្លូវនរោត្តមមុខអគារភ្លោះក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយសមត្ថកិច្ចបញ្ឈប់ការអប់រំហើយ ពីព្រោះសមត្ថកិច្ចបានអប់រំបងប្អូនប្រជាពលរដ្ឋរយៈពេលពីរសប្តាហ៍មកហើយ ។

ជាមួយគ្នានោះសមត្ថកិច្ចសង្កេតឃើញថានៅមានប្រជាពលរដ្ឋមួយចំនួនតូចបន្តបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បញ្ច្រាសទិស)នៅចំណុចខាងលើ ដោយមិនរៀងចាលឡើយ។

ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នៅចំណុចផ្លូវនរោត្តមមុខអគារភ្លោះកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានឃាត់ម៉ូតូប្រជាពលរដ្ឋ១០គ្រឿងដែលបើកបរមិនគោរពច្បាប់ចរាចរណ៍(បញ្រ្ចាសផ្លូវ)ដើម្បីធ្វើការអប់រំនិងឲ្យត្រឡប់ទៅក្រោយវិញ៕

ដោយ​៖ តារា​


ចែករំលែក៖