ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង បានចូលរួម បួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ក្នុងពិធីបាញ់កាំជ្រួច ប្រគំតន្ដ្រីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងរយៈពេលកន្លះខែកន្លងមកនេះ កងកម្លាំង មន្ត្រីនិងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារសំដៅធ្វើយ៉ាងណាអោយពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះដំណើរការទៅដោយភាពសប្បាយរីករាយ និងជោគជ័យ។
ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើង បែបនេះ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការងារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និង ពិនិត្យទីតាំងប្រារព្ធ កម្មវិធី ប្រគំតន្ត្រី ជាក់ស្ដែង ដេីម្បី អបអរសាទរ ពិធីបេីកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ” ថ្ងៃទី ០៥ សីហា ២០២៤ នៅមុខសាលមហោស្រពកោះពេជ្រ ព្រមទាំងរៀបចំពិធី អុជធូបសុំ សេចក្ដីសុខសេចក្ដី ចម្រើន ដំណេីរការ កម្មវិធី ប្រកបដោយ រលូន ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ ការដ្ឋានសាងសង់ ព្រែក ជីកហ្វូណនតេជោ នេះជាផលប្រយោជន៍ដ៏ធំធេងសំរាប់ប្រជាជាតិកម្ពុជាយើង។ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។ យើងពិតជាមានភព្វវាសនាណាស់ ដែលបានចូលរួមលើការងារព្រែកជីកហ្វូណន-តេជោនេះ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ការងារសំខាន់របស់យើងគឺកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះ ដែលទាមទារអោយកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ យកអស់កម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែររួមជាតិតែមួយ ធ្វើយ៉ាងណាអោយពិធីនេះដំណើរទៅដោយរលូន មានសុខ សុវត្ថិភាពជាមួយនិងភាពសប្បាយរីករាយ។
គម្រោងព្រែកជីកហ្វូណន-តេជោ នឹងបើកការដ្ឋាននៅព្រឹកថ្ងៃទី៥សីហាឆ្នាំ២០២៤ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរគ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ក៏មានការរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នេះដែរដោយ ធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ អោយមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែកវិហារសាសនានានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏មានការទូងស្គរបែបនេះផងដែរ។
ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ នឹងមានការប្រគុំតន្ត្រី នៅមុខសាលមហោស្រពកោះពេជ្រ ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជានិងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខចំនួន២ លើក នោះគឺនៅម៉ោង៧និង២០នាទី១លើក និងទី២នៅម៉ោង៩និង០៩យប់មួយលើកទៀត៕ ដោយ ៖ សំរិត