ព័ត៌មានទាន់ហេតុការណ៍៖

លោក Li Zhengdao ម្ចាស់ពានរង្វាន់ណូបែលផ្នែករូបវិទ្យាបានទទួលមរណភាព

ចែករំលែក៖

 អន្តរជាតិ ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ប្រព័ន្ធសារព័ត៌មានអាមេរិកបានផ្សាយដំណឹងកាលពីថ្ងៃទី ៥ ខែសីហាឱ្យដឹងថា លោក Li Zhengdao រូបវិទូជនជាតិចិនដ៏ល្បីឈ្មោះ និងជាម្ចាស់ពានរង្វាន់ណូបែលផ្នែករូបវិទ្យាបានទទួលមរណភាពកាលពីថ្ងៃទី ៤ ខែសីហាតាមម៉ោងក្នុងតំបន់នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងជន្មាយុ ៩៧ ឆ្នាំ។

      គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ លោក Li Zhengdao កើតនៅថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ១៩២៦ នៅក្រុងសៀងហៃ បានបំពេញការងារសិក្សាស្រាវជ្រាវខាងរូបវិទ្យាក្នុងរយៈពេលជាយូរកន្លងមក។ លោកជាបណ្ឌិតសភាចារ្យសញ្ជាតិបរទេសនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តចិន បណ្ឌិត សភាចារ្យនៃបណ្ឌត្យសភាវិទ្យាសាស្រ្តជាតិអាមេរិក នាយកពេញមួយជីវិតនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាន់ខ្ពស់ប្រទេសចិន សាស្ត្រាចារ្យកិត្តិយសនៃសាកលវិទ្យាល័យគមនាគមន៍សៀងហៃ និងជាប្រធានកិត្តិយសនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ Li Zhengdao នៃសាកលវិទ្យាល័យគមនាគមន៍សៀងហៃ។ល។ នាឆ្នាំ  ១៩៥៧ លោក Li Zhengdao និងលោក Yang Zhenning ទទួលបានពានរង្វាន់ណូបែលផ្នែករូបវិទ្យា ៕

ដោយ ៖ សិលា


ចែករំលែក៖