ព័ត៌មានទាន់ហេតុការណ៍៖

​រកឃើញយានយន្តល្មើសចំនួន ៣៩៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣៩៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ២០៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៧៤គ្រឿង, រថយន្តធំ ១២គ្រឿង, រថយន្តតូច ២៥៧គ្រឿង និងម៉ូតូ ៤០៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៩៩គ្រឿង, រថយន្តធំ ១២គ្រឿង, រថយន្តតូច ៩២គ្រឿង និងម៉ូតូ ២៩៥គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៩ថ្ងៃ ពីថ្ងៃទី១-០៩ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៤,៩៤៣គ្រឿង, រថយន្តធំ ១៥២គ្រឿង, រថយន្តតូច ១,៦៣០គ្រឿង, ម៉ូតូ ៣,១៦១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,២៦៧គ្រឿង, រថយន្តធំ ៨៣គ្រឿង, រថយន្តតូច ១,០១៨គ្រឿង និងម៉ូតូ ២,១៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា


ចែករំលែក៖