ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់ពាក់ព័ន្ធបេីកល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌកំបូលបានធ្វេីការឃាត់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់និងស្ត្រីម្នាក់យកទៅសួរនាំនិងចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធការលួចបេីកល្បែងស៉ីសងដោយខុសច្បាប់(ឆ្នោតឡូតូ)។ 

សមត្ថកិច្ចបានបន្តថា​ ការឃាត់ខ្លួនមនុស្សប្រុសស្រីខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤​ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក  ខណ្ឌកំបូល រាជធានីភ្នំពេញ ។ 

ជនសង្ស័យទី១ឈ្មោះ​ ហួន ឌីម៉ូវ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរអាវុធហត្ថក្រុង ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល  រាជធានីភ្នំពេញ ។ ទី២.ឈ្មោះ ម៉ម សោភា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចាប់យកសម្ភារៈ​ ៖ កុំព្យូទ័រ​ មួយ​ ដុំwifi មួយ​ ដុំម៉ាស៉ីន​ ឆ្នោតឡូតូមួយ​ និងម៉ូនីទ័រតូច​ ធំ។ 

កន្លងមក​ សម្តេច​ ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានបញ្ជាយ៉ាងម៉ឹងមាត់​រាល់ល្បែងស៉ីសងគ្រប់ប្រភេទត្រូវតែបង្ក្រាប​ទាំងអស់​ ដេីម្បីធានានូវសុវត្តិភាព​ និងលុបបំបាត់​ អំពេីហិង្សាក្នុងគ្រួសារ​ ចោរលួច​ ឆក់ ប្លន់​ តែផ្ទុយទៅវិញហេតុអ្វីបានជាបុរសឈ្មោះ ហួន ឌីម៉ូវ​ ជាមន្ត្រីកងរាជអាវុធហត្ថបែរជាហ៊ានបេីកល្បែងស៊ីសងខុសច្បាប់ទៅវិញ​ ដោយផ្ទុយទៅនិងប្រសាសន៍នាយករដ្ឋមន្ត្រី។ ចាំមេីលតេីវាសនាលោក ហួន ឌីម៉ូវ​ ទៅជាយ៉ាងណា?

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំងពាក់ព័ន្ធ នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រួចបញ្ជូនបន្តមកអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសាកសួរបន្តចាត់ការតាមនីតិវិធី៕

ដោយ ៖ សុខាសែនជ័យ


ចែករំលែក៖