ខេត្តស្វាយរៀង៖ សមត្ថកិច្ននគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ(មិនបានសម្រេច)នៅស្រុកកំពង់រោទ៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ផង់ សុធា អាយុ៤៦ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។
ចំណែកនារីរងគ្រោះឈ្មោះ ម ន ហ អាយុ១៦ឆ្នាំ មុខរបរកម្មការិនីររោងចក្រ។
ប្រភពបន្តថា ជនសង្ស័យបានធ្វើសកម្មភាពយកអាវពណ៌ក្រហមដៃវែង កូនកន្សែងពណ៌ផ្កាឈូកនិងកូនកាំបិតមុខពីរ(កាំបិតចិតបន្លែពណ៌ស)មកចងមាត់និងរុំភ្នែកហើយយកកូនកាំបិតមកភ្ជង់កនិងគំរាមរំលោភទៅលើនារីរងគ្រោះ តែមិនបានសម្រេចនៅនឹងផ្ទះរបស់ជនសង្ស័យ។ ដោយជនរងគ្រោះបានប្រាប់ថាខ្លួនមករដូវ ដូច្នេះទើបគ្រាន់តែបានស្ទាបអង្អែលប៉ុណ្ណោះ។
បន្ទាប់មក(ជនរងគ្រោះ)បានទូរស័ព្ទប្រាប់ម្តាយមីងរបស់ខ្លួនដែលកំពុងធ្វើការនៅរោងចក្រក៏បានមកនាំខ្លួនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយតាយានតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅការិយាល័យជំនាញប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការតាមច្បាប់៕
ដោយ៖ សុថាន