ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពី បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) មានចំនួន ៥រូប

ចែករំលែក៖

ភ្នំពេញ ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) ចំនួន៥ (ប្រាំ)រូប ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងដល់សមាជិក-សមាជិកា គណៈមេធាវីមេត្តាជ្រាបថា ៖ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាគណៈមេធាវី បានប្រជុំ និងបានចេញសេចក្តីសម្រេចលេខ៥៧៩/សសគម/២៤ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដោយទទួលស្គាល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) ចំនួន៥ (ប្រាំ)រូប ដែលមានឈ្មោះនិងលំដាប់លេខរៀងក្នុងសន្លឹកឆ្នោតដូចតទៅ៖

១-មេធាវី សាំង វណ្ណៈ អត្តលេខ៣៥៧ លេខរៀងទី១នៃសន្លឹកឆ្នោត

២-មេធាវី សេង វួចហ៊ុន អត្តលេខ២៧៣ លេខរៀងទី២នៃសន្លឹកឆ្នោត

៣-មេធាវី ព្រហ្ម វិចិត្រអក្ខរា អត្តលេខ៥៧៦លេខរៀងទី៣នៃសន្លឹកឆ្នោត

៤-មេធាវី សេក សោភ័ណ អត្តលេខ៨១៧លេខរៀងទី៤នៃសន្លឹកឆ្នោត

៥-មេធាវី រុន រ័ត្នវាសនា អត្តលេខ១៣២១ លេខរៀងទី៥នៃសន្លឹកឆ្នោត។

អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីមេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖