ភ្នំពេញ ៖ ញត្តិគាំទ្រ
មេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង និងពលនាវិកកងទ័ពជើងទឹកទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោស ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ដែលបាននឹងកំពុងព្យាយាមបំភ្លៃការពិត ក្នុងគោលបំណងបញ្ឆេះ កំហឹងប្រជាពលរដ្ឋ និងញុះញង់កងកម្លាំងប្រដាប់អាវុធ ឲ្យបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការប៉ុនប៉ងបង្កចលាចលឲ្យមានភាពវឹកវរ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើ មធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
ជាថ្មីម្តងទៀត កងទ័ពជើងទឹក ប្តេជ្ញាបង្ក្រាបនិងកម្ទេចរាល់ឧបាយកលបំផ្លាញជាតិ បំផ្លាញ សន្តិភាព និងបង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទោះក្នុងរូបភាព ណាក្តី។
កងទ័ពជើងទឹក ប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពារឲ្យខាងតែ បាននូវសន្តិភាព ស្ថិរភាពជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន កម្ពុជា ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ៕
ដោយ ៖ សិលា