ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ កត្តាសំខាន់ដែលធ្វើឱ្យរាជធានីភ្នំពេញ អាចជាប់ចំណាត់ថ្នាក់ទីពីរ ដោយសាររាជធានីភ្នំពេញមានតំបន់ទាក់ទាញទេសចរនៅជិតៗគ្នា ដែលអាចអនុញ្ញាតឱ្យទេសចរធ្វើដំណើរពីរមណីយដ្ឋានទេសចរណ៍មួយ ទៅរមណីយដ្ឋានទេសចរណ៍មួយទៀត ដោយថ្មើរជើងយ៉ាងងាយស្រួល តួយ៉ាងដូចជាការធ្វើដំណើរពីព្រះបរមរាជវាំង ទៅសារមន្ទីរជាតិ ហើយបន្តទៅទស្សនានៅវិមានឯករាជ្យ ជាដើម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ថែមថា ៖ មួយវិញទៀត ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ មានលក្ខណៈសមស្របសម្រាប់ធ្វើដំណើរដោយថ្មើរជើង ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់តំបន់មួយចំនួនសម្រាប់តែថ្មើរជើងតែប៉ុណ្ណោះ ៕
ដោយ ៖ សិលា