ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​២គ្រឿង​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឱ្យរងរបួស​ធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ​៖ ម៉ូតូ២គ្រឿង​បានជិះ​បោះ​ពួយ​ក្នុង​ទិស​បញ្រ្ចាស​គ្នា​ហើយ​ជ្រុល​ទៅ​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យរងរបួស​ធ្ងន់​និងស្រាល២នាក់ ។ 

​   ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១២និង​៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០២៤ នៅទល់មុខ​ហាង​ម្លប់​ស្វាយ​លាក់​ខ្លួន​ ផ្លូវ​លេខ១៧៣កែង​ផ្លូវ​លេខ៣៧៤​ក្នុងសង្កាត់​ទួលស្វាយព្រៃ​ទី​១​ ខណ្ឌ​ចំការមន។ 

​  តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​វ៉េវ​ ពណ៌ខ្មៅ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1KR -3960 តាម​បណ្ដោយ​ផ្លូវ​លេខ១៧៣ក្នុងទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ដោយល្បឿន​លឿន​ លុះ​មកដល់​ចំណុច​កេីតហេតុ​ក៏ស្រាប់​តែមាន​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​របស់​ក្រុម​ហ៊ុន​eget​ បានជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុយគីនិច​ ពណ៌​ទឹក​ក្រូច​លាយ​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IO-6919 ដោយជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​លេខ១៧៣​បញ្ច្រាស​ទិស​គ្នា​ ពី​ត្បូង​ទៅ​ជើងក្នុង​ល្បឿន​លឿន​ហេីយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ដូច​គ្នា​ក៍ជ្រុល​ទៅ​បុក​ម៉ូតូ​ ហុងដា​វ៉េវ​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យម៉ូតូ​ខ្ទេច​រួញ​ស្រុញ​មួយ​កំណាត់​មុខ​ ព្រមទាំង​ធ្វើ​អោយ​មនុស្ស​សន្លប់​ស្ដូកស្ដឹង​បាត់​ស្មារតី​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សាមុយ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ភ្លាមៗ​  ។ 

​   ដោយ​ឡែក​ខាង​ម៉ូតូ​ហុងដា​វ៉េវ​ រងការ​ខូចខាត​ខ្ទេច​ផែ្នកខាង​មុខ​ ព្រមទាំង​ធ្វើ​អោយ​មនុស្ស​អ្នកបើកបររងរបួសតិចតួច​មិន​បាន​ទៅ​មន្ទីរ​ពេទ្យនោះទេ​ តែ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​បឹង​កេង​កង​ដេីម្បី​សួរ​នាំ​  ។ 

​   ក្រោយ​ពេល​កេីតហេតុ​ នៅ​សល់​តែ​ម៉ូតូ​ទាំង​២គ្រឿង​រងការ​ខូចខាត​ត្រូវ​សមត្ថកិច្ចជំនាញធ្វើការវាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖