ព័ត៌មានទាន់ហេតុការណ៍៖

បេសកកម្មថ្ងៃទី២ របស់អ្នកសារពត៍មាន ចុះផ្សព្វផ្សាយពីសក្ដានុពល ទេសចរណ៍ធម្មជាតិនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិសាត់៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ប្រតិភូសារព័ត៌មាន មកពី៣៧ស្ថាប័ន ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបន្តបេសកកម្មចូលដល់ថ្ងៃទី២ នៃដំណើរទស្សនកិច្ច តំបន់ទេសចរណ៍ធម្មជាតិអូរសោម ចំការខ្ញីដ៍ធំដាំដុះជាលក្ខណៈកសិកម្មទំនើប និងសមិទ្ធិផលនានា ឋិតក្នុងឃុំអូសោម ស្រុកវាលវែងខេត្តពោធិ៍សាត់ ។

ក្នុងដំណើរបេសកកម្ម សារព័ត៌មាន ទ្រង់ទ្រាយធំ ដើម្បីផ្សព្វផ្សាយពីសក្ដានុពល ទេសចរណ៍ធម្មជាតិ និងសមិទ្ធិផលនានា នៅក្នុងខេត្តពោធិសាត់នេះដែរ មានការអញ្ជើញចូលរួមពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិសាត់ បាននាំប្រតិភូសារព័ត៌មាន ជិត៤០ ស្ថាប័ន ចុះទៅ មើលតំបន់ ទេសចរណ៍ធម្មជាតិ អូរសោម ដែលជាសក្ដានុពលទេសចរអេកូឡូស៉ីដ៏ល្អនៅក្នុងឃុំអូសោម និង ចម្ការខ្ញី ដែរដាំ ជាលក្ខណៈ កសិកម្មទំនើប ។ បន្ដដំណើរមកទៀត ក្រុមការងារ ក៏បាន ចុះទៅ កាល ការដ្ឋានសំណង់ស្ពានខ្ពស់ជាងគេនៅកម្ពុជាដែលមានកម្ពស់៩០ម៉ែត្រ បណ្ដោយ៥០០ម៉ែត្រ។

ស្ពាននេះតភ្ជាប់ពីខេត្តពោធិ៍សាត់ទៅកាន់ខេត្តកោះកុង និងជា សរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ កាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរចេញពី ខេត្តនៅភាគពាយព្យទៅកាន់តំបន់សមុទ្រដូចជាកោះកុង ក្រុងព្រះសីហនុ ខេត្តកែប និងខេត្តកំពតជាដើម ។

ចប់ពីការចុះទស្សនៈកិច្ចការដ្ឋានសាងសង់ស្ពាន់ខ្ពស់ឆ្លងកាត់ស្ទឹងឫស្សីជ្រោយឬស្ទឹងអាតៃ ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោសាត់ តភ្ជាប់ទៅកាន់ខេត្តកោះកុង រួចមកលោកអភិបាលខេត្តក៍បាននាំប្រតិភូអ្នកសារពត៍មានចុះទៅមើលទំនប់វារីអគ្គិសនី អាតែ១ ក្នុងចំណោមទំនប់វារីអគ្គិសនីជាច្រើនទៀតដែលមាននៅក្នុងខេត្តពោធិសាត់ផងដែរ។

គួរបញ្ជាក់ថា ក្នុងដំណេីរទស្សនកិច្ចនេះដែរឆ្លើយតបជាមួយក្រុមអ្នកសារព័ត៍មាន លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ការបាត់បង់ព្រៃឈើការបម្រែបម្រួលអាកាសធាតុ ដែលបានដាក់សម្ពាធមុនគេ គឺអាងទំនប់វារីអគ្គិសនីនេះ ហើយប្រឈមការកាប់ទន្រ្ទានដីព្រៃ ទី១ប្រភពទឹក និងទី២ អ្នកមកកាប់ព្រៃ។

លោក ខូយ រីដា បានគូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្តបានស្នើសុំគោលការណ៍ ដើម្បីទប់ស្កាត់ការការពារធនធានធម្មជាតិដោយបានរៀបចំកម្លាំងប្រមាណ៨០០នាក់ក្នុងការបញ្ឈប់ការកាប់ទន្រ្ទានដីព្រៃអនាធិបតេយ្យទាំងអស់នេះ។ លោកបន្តថា បើនៅតែបន្ដការបំផ្លាញព្រៃឈើនៅទីនេះ គឺតំបន់នេះនៅថ្ងៃក្រោយ នឹងត្រូវលុបបិទចោលហើយ ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការការពារធនធានធម្មជាតិនេះឱ្យបានគង់វង្ស ដើម្បីផ្ដល់ប្រយោជន៍ដល់មនុស្សសត្វ ជីវចម្រុះ និងបរិស្ថាន និងបានប្ដេជ្ញាចិត្ដការពារធនធានធម្មជាតិនេះ និងអនុវត្ដច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការលើកលែងចំពោះអ្នកប្រព្រឹត្ដិបទល្មើសការកាប់ទន្ទ្រានព្រៃឈើនេះឱ្យខាងតែបាន បើមិនការពារទេ គឺគ្រោះថ្នាក់ហើយ៕

ដោយ៖តារា+សណ្តោស


ចែករំលែក៖