ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីតាមដានវឌ្ឍនភាពការងារ 

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីតាមដានវឌ្ឍនភាពការងារ និងទិសដៅការងារបន្តរបស់គណ:កម្មការដឹកនាំអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ។

សូមបញ្ជាក់ថា ៖ ទីស្ដីការក្រសួងយុត្តិធម៌ ៖ នៅព្រឹកថ្ងៃទីអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ និងជាប្រធានគណ:កម្មការដឹកនាំអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ (គ.ត.ម.) បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ និងទិសដៅការងារបន្តបស់ គ.ត.ម. ដែលទើបត្រូវបានកែសម្រួលរចនាសម្ព័ន្ធ និងសមាសភាព តាមសេចក្ដីសម្រេចលេខ ៥៣ កយ.សសរ/២៤ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃ គ.ត.ម. ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារចំណុះ គ.ត.ម.៕

ដោយ ៖ សិលា


ចែករំលែក៖