ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជើងខ្លាំង ! កាន់កាំភ្លើងខ្លីបាញ់ឡើងលើមេឃ ចេញពីក្នុងរថយន្ត ហើយបង្ហោះ Facebook សរសេរខ្លឹមសារ (កាចចឹងធ្វេីប្រពន្ធបងបាននៅ) ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នំា២០២៤ នារីក្លាហានបង្ហាញអំនួត កាន់កាំភ្លើងខ្លីបាញ់ឡើងលើមេឃ ចេញពីក្នុងរថយន្តហើយបង្ហោះ Facebook ថែមទៀត  ដែលមានអាខោនឈ្មោះ Yubee Ly ។

ប្រភពច្បាស់ការណ៍ពីសមត្ថកិច្ចបានអោយដឹងថា មុននេះបន្តិច សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចុះឃាត់ខ្លួនម្ចាស់ គណនីហ្វេសប៊ុក Yubee Ly ឈ្មោះពិត ម៉េង លីហ័រដែលបានបង្ហោះវីដេអូបាញ់កាំភ្លើងខ្លីឡេីងលេីហើយ បន្ទាប់ពីសរសេរខ្លឹមសារ កាចចឹងធ្វេីប្រពន្ធបងបាននៅ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា សមត្ថកិច្ចបាននាំខ្លួននាងមកដល់ នាយកដ្ឋានព្រហ្មទណ្ឌហេីយ ដេីម្បីធ្វេីការសួរចម្លេីយ ពាក់ព័ន្ធនឹងករណីវីដេអូបាញ់កាំភ្លើងខ្លីឡេីងលេី ។ ប្រភពបន្ថែមថា កាំភ្លើងខ្លីនោះ ជារបស់សង្សារនាងដែលធ្វើការជាកងកម្លាំងប្រដាប់អាវុធ ។ 

ស្ត្រីជើងខ្លាំងដែលបាញ់ចេញពីក្នុងឡានត្រូវនាយកដ្ឋានព្រហ្មទណ្ឌចាប់ខ្លួន! កើតហេតុនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ជិតទួលស្លែង! រាជធានីភ្នំពេញ នឹងសូមដាក់ទោសឲ្យតឹងរឹងបំផុតតាមច្បាប់ កុំឲ្យព្រហើនទៀត! ស្ត្រីរូបនេះដូចជាព្រហើនពេកហើយ ខណៈសមត្ថកិច្ចពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់នោះ៕

ដោយ ៖ សិលា


ចែករំលែក៖