ព័ត៌មានទាន់ហេតុការណ៍៖

លោក វង សូត អនុប្រធានទី២ រដ្ឋសភា ត្រូវបានជនអនាមិកយករូបភាពទៅបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដើម្បីបន្លំឆបោកអ្នកដទៃ, អំពាវនាវសមត្ថកិច្ចស្រាវជ្រាវចាត់វិធានការច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ ជនអនាមិកយករូបភាពទៅបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដើម្បីបន្លំឆបោកអ្នកដទៃ តាមរយៈការដាក់ទុនវិនិយោគនៅក្នុងគ្រុបតេលេក្រាម ដោយយករូប លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា ទៅប្រើប្រាស់ ។ 

ពាក់ព័ន្ធករណីនេះ លោក វង សូត អនុប្រធានទី២ រដ្ឋសភា បានចេញមកច្រានចោលទាំងស្រុង ចំពោះគណនីតេលេក្រាមក្លែងក្លាយដែលបង្កើតដោយជនអនាមិកនោះ ព្រោះគណនីនោះមិនមែនជាការកម្មសិទ្ធិរបស់លោកឡើយ ហើយក៏មិនជាប់ពាក់ព័ន្ធអ្វីជាមួយលោកនោះដែរ។

ជាមួយគ្នានេះ លោកបានធ្វើការអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចមេត្តាជួយចាត់វិធានការតាមច្បាប់ជាធរមាន ចំពោះក្រុមជនអនាមិកដែលក្លែងក្លាយដោយប្រើប្រាស់រូបភាពរបស់លោក។

សូមជម្រាបថា នេះមិនមែនជាករណីថ្មីនោះដែរ ដែលថ្នាក់ដឹកនាំត្រូវបានជនអនាមិកយករូបភាព ទៅបង្កើតគណនីក្លែងក្លាយ ពោលកន្លងទៅធ្លាប់មានថ្នាក់ដឹកនាំជាច្រើននាក់មកហើយ ដែលត្រូវបានគេយករូបភាពទៅក្លែងក្លាយបោកប្រាស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនគណនីក្លែងក្លាយបែបនេះ។ 

នៅតាមក្រុមប្រព័ន្ធតេឡេក្រាមខ្លះ មានជនខិលខូចតែងតែយករូបថ្នាក់ដឹកនាំ ទៅបន្លំ វិនិយោគតាមអនឡាញ បានចំណេញច្រើនពេលដាក់លុយវិនិយោគ ហើយបោកប្រាស់បានច្រើនតែអ្នកលោភលន់ ៕

ដោយ ៖ សិលា


ចែករំលែក៖