ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង បរិមាណសំរាមនៅរាជធានីភ្នំពេញបច្ចុប្បន្ន ៣៥០០តោនក្នុងមួយថ្ងៃ បើធៀបឆ្នាំ២០០៩ មានតែ១០០០តោនប៉ុណ្ណោះ 

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង បរិមាណសំរាមនៅរាជធានីភ្នំពេញបច្ចុប្បន្នចំនួន៣៥០០តោនក្នុងមួយថ្ងៃ បើធៀបឆ្នាំ២០០៩មានតែ១០០០តោនប៉ុណ្ណោះ នេះដោយសារកំណើនប្រជាពលរដ្ឋចូលមករស់នៅស្នាក់អាស្រ័យនៅរាជធានីភ្នំពេញ ជាមួយនិងកំណើនសេដ្ឋកិច្ចផងដែរ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានព្រមទាំងនិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដមចូលរួម ទិវាសម្អាតពិភព លោកនៅកម្ពុជា ក្រោមប្រធានបទ កម្ពុជាស្អាតខ្មែរធ្វើបាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមាត់ ទន្លេ ខណ្ឌដូនពេញ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាថា៖ បរិមាណសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ បានកើតទឿងជាលំដាប់ ដោយប្រៀបធៀបឆ្នាំ២០០៩និងបច្ចុប្បន្ននេះបានកើនឡើងរហូត៣ដង ពោលគឺនៅក្នុងឆ្នាំ២០០៩ បរិមាណសំរាមមានប្រមាណជាង១០០០តោន ក្នុងមួយថ្ងែតែនៅក្នុងឆ្នាំ២០២៤នេះ បរិមាណសំរាមមានប្រមាណ៣៥០០តោន ក្នុង មួយថ្ងៃ។ នេះដោយសារកំណើនប្រជាពលរដ្ឋចូលមករាជធានីភ្នំពេញ ជាមួយនិងកំណើនសេដ្ឋកិច្ចផងដែរ។

ឯកឧត្តម ឃួង ស្រេង បានបន្តថា៖ ការទុកដាក់ដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ កាលពីមុនមិនល្អប្រសើរនោះទេ តែពេលនេះពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនប្រមូលសំរាម ៣ប្រកួតប្រជែងគ្នា ឃើញថានៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ មិនមានសំរាម កកស្ទះនៅតាមដងផ្លូវដូចមុនទៀត ដែលធ្វើឱ្យរាជធានីភ្នំពេញ មានបរិស្ថានកាន់តែល្អប្រសើរ ។ ប៉ុន្តែទោះបីជាយ៉ាងណា ការសំអាត ការប្រមូលសំរាមនៅរាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈមដែរ ដោយសារចំណេះដឹងប្រជាពលរដ្ឋ លើការទុកដាក់សំរាមនេះ នៅមានកំរិត ជាមួយនឹងការបញ្ចេញសំរាមមិនត្រឹមត្រូវតាមម៉ោងពេលជាដើម។ ដើម្បីឱ្យអនាម័យល្អ បរិស្ថានស្អាតទាមទារឱ្យយើងមានការចូលរួមទាំងអស់គ្នា ស្របតាមប្រធានបទ កម្ពុជាស្អាតខ្មែរធ្វើបាន ។

ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា៖ កម្ពុជាស្អាតខ្មែរធ្វើបាននេះជាកម្មវិធីសំអាតពិភពដែនដី ការសំអាតភពផែនដី ដូចយើងសំអាតផ្ទះយើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើអោយជីវិតយើងមិនល្អទៅតាមហ្នឹងដែរ។

ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា៖ សុខភាព

បរិស្ថានមាន៣គឺ ។ទី១បរិស្ថានលើមេឃ ។ទី២ បរិស្ថានលើដី និងទី៣បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថានបាននឹងកំពុងទប់ស្កាត់ជាតិពុលនៅក្នុងបរិស្ថានទាំង៣នេះ។ ចំពោះទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជាមិនមានជាតិពុលទេ តាមរយៈការវាស់វែងជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។ទី២ បរិស្ថានលើដី យើងបានផ្សព្វផ្សាយពីផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើឱ្យបរិស្ថានល្អប្រសើរឡើង។ដូចជាការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក យើងមានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមលុបបំបាត់ ប្រមាណជាង៩លាន៥សែននាក់។

ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត បានមានជំនឿថា៖ នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិក ហោះតាមផ្លូវទៀតទេ។ ទី៣ បរិស្ថានក្នុងទឹក ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍តាមដានពីគុណភាពទឹកធ្វើឱ្យ ប្រភពទឹកមានបរិស្ថានល្អ។ ជុំវិញបញ្ហានេះដែរ កន្លងមក ឯកឧត្ដមបានណែនាំឱ្យ មន្ត្រីរបស់ក្រសួង ពិសេសនាយក ដ្ឋានគ្រប់គ្រងធនធានទឹក ចុះពិនិត្យតាមដានការបង្ហូរទឹកកខ្វក់ ចូលប្រភពទឹក នៅខេត្តបាត់តំបង និងនៅខេត្ដព្រះសីហនុ តែមន្ត្រីទាំងនោះ ហាក់មិនបានយកចិត្តទុកដាក់លើការ ងារនេះឡើយ។ បើនៅតែមិនព្រមចាត់វិធានការលើការងារនេះទេ មន្ត្រីទាំងនោះនឹងប្រឈមមុខ ទៅនឹងការដកតំ ណែងហើយ។

ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត បានសូមអោយ មានការចូលរួមធ្វើអោយបរិស្ថានទាំង៣ខាងលើល្អ ស្អាតទាំងអស់គ្នា។សុខភាពបរិស្ថានល្អ វានឹងនាំអោយសុខភាពមនុស្ស សត្វនៅលើលោកនេក៏ល្អដូចគ្នាដែរ៕ ដោយ សំរិត


ចែករំលែក៖