ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការធ្វើបាតុកម្មប្រឆាំងនៅក្រៅប្រទេស = គ្រាន់តែជាការគោះទឹកបង្អើលត្រីតែប៉ុណ្ណោះគ្រាន់តែជាការញុះញង់ដុតកំហឹងពីចម្ងាយគ្មានបានការអ្វីទេ កត្តាកំណត់ស្ថិតនៅលើកត្តាផ្ទៃក្នុង។
២- គោលដៅជាយុទ្ធសាស្ត្ររបស់ពួកប្រឆាំងគឺ = ផ្តួលរំលំគណបក្សប្រជាជនកម្ពុជា?
៣- ចង់យកឈ្នះគណបក្សប្រជាជនកម្ពុជា = មិនឈ្នះដោយសារគ្មានស្នាដៃប្រជាជនមិនគាំទ្រ?
៤- ចង់ប្រើកម្លាំង = គ្មានកម្លាំងអាចវាយយកឈ្នះគណបក្សប្រជាជនបាន?
៥- ដោយមិនអាចយកឈ្នះបាន ក្រុមឧទ្ទាមក្រៅច្បាប់មានគំនិតបង្កលតព័ត៌មានក្លែងក្លាយពីការបែកបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា?
៦- ក្រុមឧទ្ទាមក្រៅច្បាប់យកបញ្ហាបាត់ទឹកដីដែលជាបញ្ហារសើបមកញុះញង់ប្រជាជនឲ្យនើបឡើងប្រឆាំងរាជរដ្ឋាភិបាលដោយកម្លាំងមហាជនជាបង្អែក។
៧- ទិសដៅផ្តួលរំលំនៅថ្ងៃទី១៨សីហាត្រូវបរាជ័យយ៉ាងអាម៉ាស់ = ដោយសកម្មជនបានយល់ពីផលវិបាកដូចនៅលើផ្លូវវ៉េងស្រេង។
៨- ឧបាយកលដើរដុតផ្ទះបានធ្វើឲ្យមហាជនប្រជាជនកម្ពុជាកាន់តែស្អប់ខ្ពើមក្រុមឧទ្ទាម។
៩- ឧបាយកលទាំងអស់ខាងលើនេះធ្វើឲ្យក្រុមឧទ្ទាមកាន់តែឯកោ = នាំដល់បរាជ័យរបស់ក្រុមនេះឈានទៅរលំរលាយនាពេលខាងមុខ។
១០- ការបរាជ័យរបស់ក្រុមឧទ្ទាមក្រៅច្បាប់កើតចេញពី = នយោបាយអត្តឃាដខ្លួនឯង?៕
ដោយ ៖ សិលា