ព័ត៌មានទាន់ហេតុការណ៍៖

មិនដល់ ២៤ម៉ោងផង! កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌច្បារអំពៅ បើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់

ចែករំលែក៖

ភ្នំពេញ ៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ , លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ   

គឺនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៦ និង ៣០ នាទី កម្លាំងការិយាល័យសហការជាមួយកម្លាំងអធិការដ្ធានខណ្ឌច្បារអំពៅបើកការស្រាវជ្រាវឈានដល់ការ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ នៅចំណុចបន្ទប់ជួល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅចំណុច ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤  វេលាម៉ោងប្រហែល ២០ និង ៣០នាទីកន្លងទៅ។ 

សមត្ថកិច្ចបានបញ្ជាក់ថា ៖ វត្ថុតាងដកហូត ដាវកែច្នៃ ចំនួន ០២ដើម ។ 

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សិលា


ចែករំលែក៖