ភ្នំពេញ ៖ សេចក្តីរាយការបឋមឲ្យដឹងថា នារសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចនគរបាលការិយាល័ យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសម្រេចធ្វើការឃាត់ខ្លួនលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហា ផ្ទៃ តាមបញ្ជារពីស្ថាប័នអយ្យការ ពាក់ពន្ធករណី.រំលោភលើទំនុក ចិត្ត ដែលមានទំហំទឹកប្រាក់ប្រមាណជា៣ លានដុល្លារអាមេរិក ។
ការឃាត់ខ្លួននោះបន្ទាប់ពីសមត្តកិច្ច បានកោះអញ្ជើញលោកឧត្ត មសេនីយ៍ឯក ស៊ុន ហួរ ទៅឆ្លើយបំភ្លឺតាមពាក្យបណ្តឹងរបស់ភាគីដើមចោទ ។ សេចក្តីរាយការឲ្យដឹងទៀតថា លោកឧត្តមសេនីយ៍ ឯក ស៊ុន ហួរ រងនូវបណ្តឹងចោទប្រកាន់ថា បានយកប្លង់ដីចំនួន ៧ប្លង់ ទៅដាក់យកប្រាក់ពីដើមបណ្តឹងមាន៣ ករណីសរុបទឹកប្រា ក់ប្រមាណជាង៣ លានដុល្លារអាមេរិក ។
បើតាមការបង្ហើបឲ្យដឹងពីសមត្តកិច្ចថា ប្លង់ដីនៅពេលដាក់តម្កល់យកប្រាក់ គឺឈ្មោះឧត្ត មសេនីយ៍ឯក ស៊ុន ហួរ ប៉ុន្តែនៅពេលភាគីដើមបណ្តឹង បានយកទៅផ្ទៀងផ្ទាត់នៅខាងសូរិយោដី ទើបមានការឆ្លើយតបមកវិញថា ប្លង់ដីទាំងអស់នោះ មិនមែនជាឈ្មោះ ស៊ុន ហួរ ទេ ។ ចំណុចនោះហើយដែលធ្វើឲ្យម្ចាស់ប្រាក់ កើតទុកមិនសុខចិត្តប្តឹងសមត្តកិច្ចឲ្យជួយចាត់ការ ពាក់ពន្ធបទល្មើសព្រហ្មទណ្ឌ ។
មិនអាចទាក់ទងរកការបំភ្លឺ ពីលោកឧត្តមសេនីយ៍ ស៊ុន ហួរ ដែលរងនូវបណ្តឹងចោទប្រកាន់ខាងលើនោះបានឡើយ នេះគ្រាន់តែជាព័ត៌មានបឋម ដែលបែកធ្លាយចេញពីសមត្តកិច្ចក្នុងការឃាត់ខ្លួនជនសង្ស័យតែប៉ុណ្ណោះ ហើយបើគ្មានការប្រែប្រួលទេ សមត្តកិច្ចនិងបញ្ជូនលោកផ្កាយបី ស៊ុន ហួរ ទៅជូនតំណាងអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។ដោយ រ៉ារ៉ា