ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនតារាចម្រៀង កញ្ញា ចិត្ត កញ្ចនា និងក្រុមការងារ RONDOM Entertainment ជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលជួបតារាចម្រៀង កញ្ញា ចិត្ត កញ្ចនា និងក្រុមការងារ នៃ RONDOM Entertainment។

លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអបអរសាទរ ដល់ កញ្ញា ចិត្ត កញ្ចនា តារាចម្រៀង និងអ្នកនិពន្ធចម្រៀង ដែលត្រូវបានជ្រើសរើសឲ្យចូលរួមសម្តែងតំណាងឱ្យវិស័យចម្រៀងតន្ត្រីយុវវ័យកម្ពុជា ក្នុងពិធីប្រគំតន្ត្រីអាស៊ាន -កូរ៉េ ROUND កាល ពីខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនេះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្តល់ប័ណ្ណសរសើរ ដល់តារាចម្រៀង កញ្ញា ចិត្ត កញ្ចនា និងក្រុមការងារ RONDOM Entertainment និងសូមវាយតម្លៃខ្ពស់ក្នុងការចូលរួមសកម្មភាពផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖