ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់ជនត្រូវចោទឈ្មោះ គុយ វ៉ាត ជាផ្លូវការហើយពីបទ…

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី

ភ្នំពេញ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការ សម្រេចបើកការស៊ើបសួរ លើជនត្រូវចោទ ឈ្មោះ គុយ វ៉ាត ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហានេះថា កម្លាំងសមត្ថកិច្ច នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ នៃក្រសួង មហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ គុយ វ៉ាត ពាក់ព័ន្ធ បទល្មើស ឆបោក ប្រាក់ រាប់ លាន ដុល្លារ និងករណីពាក់ព័ន្ធនឹងការចេញស្អែកស្អុយជាច្រើនទៀត។ ការចាប់ខ្លួនលើបុគ្គលដែលមានជាប់ពាក់ព័ន្ធរឿងរ៉ាវប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពី ជនរងគ្រោះជាច្រេីននាក់បានដាក់ ពាក្យ បណ្ដឹង ប្ដឹងលើ ជនរូបនេះ ។

សូមជម្រាបថា លោក គុយ វ៉ាត មានតំណែងជាអគ្គនាយក ក្រុមហ៊ុន VTrust Group ចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ២០០៣។ លោកបានដំណើរការក្រុមហ៊ុនជាច្រើនរួមមាន ក្រុមហ៊ុន Atech IT Solutions ,ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុន អចលន ទ្រព្យ VTrust Property Co., Ltd ,រោងម៉ាស៊ីនកិនថ្មនៅខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និងក្រុមហ៊ុន Vtrust Appraisal Co., Ltd។ ថ្មីៗនេះ លោក គុយ វ៉ាត ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIC ត្រូវបានរងការចោទប្រកាន់ថាបានឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក។

បច្ចុប្បន្ន ជនត្រូវចោទ ឈ្មោះ គុយ វ៉ាត ត្រូវបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្ត អាចត្រូវបានឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចនេះ៕ដោយ រ៉ារ៉ា


ចែករំលែក៖