ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅអគារ២០២០ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ថ្លែងក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានគណៈយុទ្ធមិត្ត ជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានរាយការណ៍អំពីវឌ្ឍនៈភាពរបស់គណៈយុទ្ធមិត្តជំនាន់ បម្រើកងទ័ពឆ្នាំ១៩៧៨ និងលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ លោក លោកស្រី ព្រមទាំងក្រុម ការងារដែលបានខិតខំពេញការងារយ៉ាងសស្រាក់សស្រាំនាពេលន្លងមក និងបានស្នើសុំឱ្យក្រុមការងារនៅតែបន្តរក្សាបាននូវការចែករំលែក ការរក្សាបាននូវប្រពៃណីថែទាំគ្នា រក្សាបាន នូវសាមគ្គីភាពផ្ទៃក្នុងបានល្អ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានប្រគល់ភារកិច្ចជូន លោក អេង ហ៊ី និងឯកឧត្តម នាង សាត ធ្វើការទំនាក់ទំនងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង បណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាអំពីនីតិវិធីបន្តអនុវត្ត៕
ដោយ ៖ សិលា