ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២២១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣១គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ២២២គ្រឿង និងម៉ូតូ ២០៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៩៦គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១៦៨គ្រឿង និងម៉ូតូ ១២៦គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ៣០ថ្ងៃ ពីថ្ងៃទី១-៣០ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១៤,៣៥៨គ្រឿង, រថយន្តធំ ២៥៣គ្រឿង, រថយន្តតូច ៤,៥៩៦គ្រឿង, ម៉ូតូ ៩,៥០៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,២៩៨គ្រឿង, រថយន្តធំ ១៤០គ្រឿង, រថយន្តតូច ២,៨៨៦គ្រឿង និងម៉ូតូ ៦,២៧២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ ៖ សិលា