ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់៖ ការវាយប្រហារដោយកាំបិតមួយទៀតបានកើតឡើង បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស

ចែករំលែក៖

កាលពីថ្ងៃទី 30 ខែសីហា ប៉ូលិសអាល្លឺម៉ង់បាននិយាយថា មានការវាយប្រហារដោយកាំបិតទៅលើរថយន្តក្រុងមួយ ដែលបណ្តាលឱ្យមនុស្ស 5 នាក់រងរបួស។ ជនដៃដល់ជាស្ត្រីអាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Siegen ភាគខាងលិចប្រទេសអាល្លឺម៉ង់។ បើតាមប៉ូលិស ពុំមានសញ្ញាណាមួយបញ្ជាក់ថានេះជាការវាយប្រហារភេរវកម្មទេ។ ជនរងគ្រោះ៣នាក់ក្នុងចំណោម៥នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ម្នាក់របួសធ្ងន់ និងទី៤ មានរបួសស្រាលតែប៉ុណ្ណោះ។
ប្រទេសអាល្លឺម៉ង់បានរង្គោះរង្គើដោយការវាយប្រហារដោយកាំបិតកាលពីមួយសប្តាហ៍មុនដែលបានបណ្តាលឱ្យមនុស្ស 3 នាក់ស្លាប់និង 8 នាក់រងរបួសនៅទីក្រុង Solingen ភាគខាងលិច។ ជនសង្ស័យជាបុរសជនជាតិស៊ីរី អាយុ២៦ឆ្នាំ ដែលពីមុនត្រូវបាននិរទេសទៅប៊ុលហ្គារី។ អត្តសញ្ញាណរបស់ជនសង្ស័យបានបង្កឱ្យមានការជជែកវែកញែកអំពីគោលនយោបាយអន្តោប្រវេសន៍ និងសិទ្ធិជ្រកកោនរបស់ប្រទេសអាល្លឺម៉ង់។ នៅថ្ងៃទី 27 ខែសីហា ប៉ូលីសក៏បានបាញ់សម្លាប់បុរសម្នាក់ដែលសង្ស័យថាបានវាយប្រហារអ្នកធ្វើដំណើរដោយកាំបិតនៅក្នុងទីក្រុង Moers ក្បែរ Solingen។
ការវាយប្រហារនេះបានជំរុញឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Olaf Scholz ប្រកាសពីការរឹតបន្តឹងថ្មីលើការយកកាំបិតនៅកន្លែងជួបជុំសាធារណៈ និងការដឹកជញ្ជូនផ្លូវឆ្ងាយ ក៏ដូចជាការរឹតបន្តឹងលើអត្ថប្រយោជន៍សុខុមាលភាពជនអន្តោប្រវេសន៍ខុសច្បាប់មួយចំនួន៕ ដោយ៖ ធីរីណា

រូបថត​៖ TTXVN


ចែករំលែក៖