ព័ត៌មានទាន់ហេតុការណ៍៖

Timber មានឈ្មោះក្នុងក្រុមហុល្លង់វិញ ខណៈបងប្អូនភ្លោះរបស់គាត់ក៏មានឈ្មោះដែរ

ចែករំលែក៖

កីឡាករ Jurrien Timber បានត្រលប់មកក្រុមជម្រើសជាតិហុល្លង់វិញហើយ បន្ទាប់ពីជាសះស្បើយពីរបួសរយៈពេលវែង ហើយត្រូវបានជ្រើសរើសក្នុងជម្រើស២៣ នាក់សម្រាប់ការប្រកួតពានរង្វាន់ Nations League នៅសប្តាហ៍ក្រោយដឹកនាំដោយគ្រូបង្វឹកលោក Ronald Koeman នៅថ្ងៃសុក្រ។

ខ្សែការពារ Arsenal រូបនេះបានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរនៅដើមរដូវកាលមុន ហើយបានចូលលេងវិញក្នុងខែមេសា ប៉ុន្តែមិនត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតជើងឯកអឺរ៉ុបនៅពាក់កណ្តាលឆ្នាំនោះទេ។

គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៤នាក់ដែលត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួត Nations League ពូល A3 ទល់នឹងបូស្នៀ នៅថ្ងៃទី៧ ខែកញ្ញា នៅទីក្រុង Eindhoven និងប្រទេសអាល្លឺម៉ង់នៅកីឡដ្ឋាន Johan Cruyff Arena ក្នុងទីក្រុង Amsterdam នៅថ្ងៃទី១០ ខែកញ្ញា។

Timber ដែលមាន១៥ប្រកួតចុងក្រោយលេងឱ្យហូឡង់ក្នុងខែមីនា ឆ្នាំ២០២៣ ក្នុងការចាញ់បារាំង ៤-០ ក្នុងទីក្រុងប៉ារីស។ ចំណែកប្អូនប្រុសភ្លោះរបស់គាត់កីឡាករ Quinten ដែលលេងនៅក្លិប Feyenoord ត្រូវបានកោះហៅជាលើកទី២បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់ជាមួយអាល្លឺម៉ង់កាលពីខែមីនាឆ្នាំមុន។ គាត់ក៏បានខកខានការប្រកួត Euro 2004 ជាមួយនឹងរបួសភ្លៅផងដែរ។

ខ្សែការពារ Jorrel Hato របស់ Ajax វ័យ១៨ឆ្នាំក៏ត្រលប់មកវិញដែរ បន្ទាប់ពីគេបានចូលលេងកាលពីខែវិច្ឆិកាឆ្នាំមុន ប៉ុន្តែបន្ទាប់មកមិនត្រូវបានជ្រើសរើសម្តងទៀត។ ចំណែក Nick Olij ចូលមកជាអ្នកចាំទីបម្រុងជំនួស Justin Bijlow ដែលបានផ្លាស់ទៅ Southampton ពី Feyenoord ត្រូវបានលុបចោលក្នុងសប្តាហ៍នេះ បន្ទាប់ពីខកខានការពិនិត្យសុខភាពរបស់គាត់។

ជាមួយគ្នានេះកីឡាករដែលធ្លាប់បង្ហាញខ្លួននៅយូរ៉ូមួយចំនួនមិនមានឈ្មោះនោះទេដូចជា Steven Bergwijn, Memphis Depay, Stefan de Vrij និង Georginio Wijnaldum ខណៈដែល Frenkie de Jong នៅតែរបួស ហើយ Daley Blind បានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ។ ខាងក្រោមនេះគឺជាបញ្ជីកីឡាករទាំង២៣របស់ហុល្លង់ត្រៀមប្រកួត National League៖

អ្នកចាំទី៖ Mark Flekken (Brentford), Nick Olij (Sparta Rotterdam), Bart Verbruggen (Brighton & Hove Albion)។

ខ្សែការពារ៖ Nathan Ake (Man City), Lutsharel Geertruida (Feyenoord), Denzel Dumfries (Inter Milan), Matthijs de Ligt (Manchester United), Jeremy Frimpong (Bayer Leverkusen), Jorrel Hato (Ajax Amsterdam), Jurrien Timber (Arsenal), Micky van de Ven (Tottenham Hotspur), Virgil van Dijk (Liverpool)។

ខ្សែបម្រើ៖ Ryan Gravenberch (Liverpool), Tijjani Reijnders (AC Milan), Jerdy Schouten (PSV Eindhoven), Xavi Simons (RB Leipzig), Quinten Timber (Feyenoord), Joey Veerman (PSV Eindhoven)។

ខ្សែប្រយុទ្ធ៖ Brian Brobbey (Ajax Amsterdam), Cody Gakpo (Liverpool), Donyell Malen (Borussia Dortmund), Wout Weghorst (Ajax Amsterdam), Joshua Zirkzee (Manchester United) ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖