ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាបនិកសន្តិភាព ! សម្តេចតេជោ ហ៊ុន សែន ថ្ងៃនេះ បានបង្ហាញរូបថតវ័យ ៤៦ឆ្នាំ និង៧២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវរូបថត វ័យ៤៦ឆ្នាំ អតីតជានាយករដ្ឋមន្ត្រី និងវ័យ៧២ឆ្នាំ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រំលឹកពីអនុស្សាវរីយ៍ និងជាការបញ្ជាក់ពីពេលវេលាខុសគ្នា អាយុខុសគ្នានិងបំពេញការងារខុសគ្នាតែកាយវិការប្រហាក់ប្រហែលគ្នា ។ 

តាមរយៈ ផេកផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រសាសន៍យ៉ាងដូច្នេះថា ៖ រូបថត២សន្លឹកមួយសន្លឹកថតឆ្នាំ១៩៩៨ក្នុងវ័យ៤៦ឆ្នាំជានាយករដ្ឋមន្រី្តពេលធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មាននៅផ្ទះតាខ្មៅ។

សម្តេចតេជោ បន្តថា ៖ មួយសន្លឹកទៀតថតថ្ងៃ៣០សីហា២០២៤ក្នុងវ័យ៧២ឆ្នាំបំពេញតួនាទីជាប្រមុខរដ្ឋស្តីទីទទួលសារតាំងអគ្គរាជទូតអូស្ត្រាលីនៅវិមាន ព្រឹទ្ធសភាចំការមន។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៖ រូបថតទាំងពីរខុសទីកន្លែងគ្នាពេលវេលាខុសគ្នា អាយុខុសគ្នានិងបំពេញ ការងារខុសគ្នាតែកាយវិការប្រហាក់ប្រហែលគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖