ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងយកចិត្តទុកដាក់ស្រាវជ្រាវ តាមជំនាញដេីម្បី ចាប់មុខសញ្ញាបង្កខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋយកមកផ្តន្ទាទោសទៅតាមច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺចំពោះការផ្សព្វផ្សាយរបស់ផេកឈ្មោះsok khoeun AR ករណីបាញ់បោះសេរីរស់នៅដោយអារម្មណ៍ភ័យខ្លាច នៅក្នុងបុរី(លន ស៊ីធី)ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា:នៅថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២៤ គឺមានផេកឈ្មោះ sok khoeun AR បានផ្សព្វផ្សាយព័ត៌មាន នូវខ្លឹមសារដើមទាំងស្រុងថាមានករណីបាញ់បោះដោយសេរីខ្ញុំដាក់ពាក្យបណ្ដឹងតាំងពីឆ្នាំ២០២៣ដល់២០២៤ វាហ៊ានបាញ់ទៀតខ្ញុំដាក់ពាក្យបណ្ដឹងទៀត

រាល់មានអារម្មណ៍ថា រស់នៅដោយភាពភ័យខ្លាចសូមបងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ផង ។ ផ្ទះលេខEZ13 ផ្លូវលេខ8 ភូមិព្រៃព្រីងខាងត្បូងសង្កាត់ ចោមចៅ ២ ខណ្ឌ ពោធិ៍សែនជ័យ ក្រុងភ្នំពេញ (បូរី លន សុីធី)។

ចំពោះករណីនេះក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូមបញ្ជាក់ថា:ក្រោយពីមានការបង្ហោះផ្សព្វផ្សាយនូវខ្លឹមសារខាងលើរួចហើយនោះ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវជាបន្ទាន់។ ជាមួយគ្នានោះតាមការពិនិត្យស្រាវជ្រាវបឋមរបស់សមត្ថកិច្ចគឺ ជនសង្ស័យ មិនស្គាល់អត្តសញ្ញសង្ស័យប្រើជំពាមកៅស៊ូ (ប្រេីគ្រាប់ក្បាលដែកមូល) បាញ់ កញ្ចក់ទ្វារបង្អួចផ្ទះ ខាងមុខ ។ ហេតុការណ៍ កេីតឡើងនៅថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២៤វេលាម៉ោង ២០:៣០នាទី ក្នុងបូរីលនស៉ីធី ស្ថិត នៅភូមិ ព្រៃព្រីងត្បូង សង្កាត់ ចោមចៅ ទី២ខណ្ឌពោធិ៍ សែនជ័យ។ ក្រោយកេីតហេតុ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាល ចោមចៅ ទី២រួចរាល់ ។ បន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះ នោះហើយ នៅពេលនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅ ទី២ ក៏បានចុះទៅដល់ទីតាំងកន្លែងកេីតហេតុ ខាងលេី រួចបានពិនិត្យនិងសន្និដ្ឋានថាមិនមែនជាគ្រាប់កាំភ្លេីងទេ (ជាប្រភេទគ្រាប់ក្បាលដែកមូល) ក្នុងនោះសម្ភាៈខូច ខាត រួមមាន ៖ កញ្ចក់ ទ្វារបង្អួចចំនួ ន ១បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ចោមចៅ ទី២ និងជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងយកចិត្តទុកដាក់ស្រាវជ្រាវ តាមជំនាញដេីម្បី ចាប់មុខសញ្ញាបង្កខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖