អន្តរជាតិ ៖ ទស្សនវដ្តី«Qiushi»ចុះផ្សាយអត្ថបទសំខាន់របស់លោកប្រធានរដ្ឋចិន Xi Jinping ក្រោមចំណងជើងថា «បណ្តុះបណ្តាលអ្នកកសាងនិងអ្នកបន្តវេនសង្គមនិយមដែលអភិវឌ្ឍគ្រប់ជ្រុងជ្រោយទាំងគុណធម៌ ចំណេះដឹង កីឡា វិចិត្តសិល្បៈនិងពលកម្ម» ។ នេះជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ទស្សនវដ្តី «Qiushi» ច្បាប់ចេញថ្ងៃទី ១ ខែកញ្ញាបានចុះផ្សាយអត្ថបទសំខាន់របស់លោកប្រធានរដ្ឋចិន Xi Jinping ក្រោមចំណងជើងថា «បណ្តុះបណ្តាលអ្នកកសាងនិងអ្នកបន្តវេនសង្គមនិយមដែលអភិវឌ្ឍគ្រប់ជ្រុងជ្រោយទាំងគុណធម៌ ចំណេះដឹង កីឡា វិចិត្តសិល្បៈ និងពលកម្ម»។
អត្ថបទបានចែងថា តើអ្នកកសាងនិងអ្នកបន្តវេនសង្គមនិយមដែលយើងចង់បណ្តុះបណ្តាលត្រូវមានគុណសម្បត្តិជាមូលដ្ឋាន និងស្ថានភាពផ្លូវចិត្តយ៉ាងណា តើត្រូវបណ្តុះបណ្តាលពួកគេដោយរបៀបណា? ចំណុចគន្លឹះគឺត្រូវធ្វើការងារប៉ុន្មានផ្នែកដូចខាងក្រោមឱ្យបានល្អ៖ ទី១ ត្រូវខិតខំពង្រឹងឧត្តគតិនិងជំនឿ។ ទី២ ត្រូវខិតខំបង្កើនមនោសញ្ចេតនាស្នេហាជាតិយ៉ាងជ្រាលជ្រៅ។ ទី៣ ត្រូវខិតខំបង្កើនសីលធម៌។ ទី៤ ត្រូវខិតខំបង្កើនចំណេះដឹង។ ទី៥ ត្រូវខិតខំបង្កើតស្មារតីតស៊ូ។ ទី៦ ត្រូវខិតខំបង្កើនគុណសម្បត្តិចម្រុះ។
គេហទំព័រ «CCFR China state-controlled media » អត្ថបទចែងទៀតថា ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធអប់រំដែលបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយទាំងគុណធម៌ ចំណេះដឹង កីឡា វិចិត្តសិល្បៈ និងពលកម្ម ក្នុងន័យបង្កើតប្រព័ន្ធបណ្តុះបណ្តាលធន ធានមនុស្សដែលមានកម្រិតកាន់តែខ្ពស់៕
ដោយ ៖ សិលា