ខេត្តប៉ៃលិន ៖ យោងតាមប្រភពពីមន្ត្រីនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី កម្លាំងផែននគរបាលយុត្តិធម៌ នៃ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាននាំខ្លួនជនសង្ស័យចំនួន០១នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៦៦៦/២៤ ចេញដោយលោក ហ៊ុយ ទីហួ ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ឈ្មោះ ញឺម រិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យនេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស,ធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។
-បច្ចុប្បន្ន ជនសង្ស័យខាងលើ បានបញ្ជូនទៅពន្ធនាគារខេត្តប៉ៃលិន ៕
ដោយ៖ ស សារ៉េត