ខេត្តក្រចេះ ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះរូបភាពជាច្រើនលើផេកផ្លូវការ គឺរមណីយដ្ឋានបឹងកោះសុក្រម ស្ថិតនៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ គឺជារមណីយដ្ឋានធម្មជាតិមួយ ដែលរៀបចំឡើងនៅមាត់បឹងដ៏ធំល្វឹងល្វើយ ដោយមានទីកម្សាន្ត ព្រមទាំងមានលក់ម្ហូបអាហារដ៏ឆ្ងាញ់ពិសា សម្រាប់អ្នកទេសចរផងដែរ ។
សូមជម្រាបថា ៖ បឹងកោះសុក្រមជារមណីយដ្ឋានធម្មជាតិមួយ ដែលរៀបចំឡើងនៅមាត់បឹងដ៏ធំល្វឹងល្វើយ ដោយមានទីកម្សាន្ត ព្រមទាំងមានលក់ម្ហូបអាហារដ៏ឆ្ងាញ់ពិសា។ ទីតាំងជាកម្មសិទ្ធិរបស់ ចម្ប៉ាពេជ្រគ្រូប ដែលមានឈ្មោះថា បឹងកោះសុក្រម ឬក៏ កោះសុក្រមទទួលទេសចរណ៍បែបធម្មជាតិ និងមានតូបពិសាអាហារជាច្រើនព័ទ្ធមាត់បឹង អាចហែលទឹកលេង ឬដើរលេងតាមស្ពានដ៏វែងទៅថតរូបកណ្ដាលបឹង។ រមណីយដ្ឋាន មានសេវាកម្មបម្រើអាហារផ្ទាល់នៅទីនោះផងដែរ។
សូមបញ្ជាក់ផងដែរថា ៖ ស្រុកចិត្របុរី គឺជាស្រុកមួយដែលស្ថិតនៅក្នុងខេត្តក្រចេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដែលព្រំប្រទល់ជាប់នឹងស្រុកឆ្លូង និង ស្នួល នៅខាងត្បូង ខាងលិចជាប់ស្រុកព្រែកប្រសព្វ នឹង ក្រុងក្រចេះ ខាងជើងជាប់នឹងស្រុកសំបូរ ខាងកើតជាប់នឹងខេត្តមណ្ឌលគីរី ៕
ដោយ ៖ សិលា