ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី បានធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ចំនួន ០១គ្រឿង បានធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព នៅវេលាម៉ោង១១ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។ បន្ទាប់ពីនាវាមួយនេះ បានសម្រេចចូលចតនៅកំពង់ផែស្វយ័តរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចេញប្រតិបត្តិការល្បាត ឈរជើងប្រចាំការគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូននិងនាំក្បួនប្រតិភូនាវាកងទ័ពជើងទឹកអូស្ត្រាលី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ក៏បានអញ្ជើញត្រួតពិនិត្យគោលដៅ និងណែនាំដល់កម្លាំងកងរាជអាវុធហត្ថ ដែលឈរជើងប្រចាំការ ត្រូវយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូននាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

 

គួរបញ្ជាក់ថា លក្ខណៈបច្ចេកទេសនាវាមានឈ្មោះ PERTH_FFH 157 (Anzac Class FFH)

– បណ្តោយប្រវែង ១១៨ ម៉ែត្រ

– ទទឹងប្រវែង ១៤,៨ ម៉ែត្រ

– ជម្រៅទឹកប្រវែង ៦,៤ ម៉ែត្រ

– ទម្ងន់ផ្ទុក ៣,៩០០តោន

– មានឧទ្ធម្ភាគចក្រ MH60-Rabbit Seahawk

– មេបញ្ជារហោះហើរ (អាកាសយាននិក លោកវរនាវីត្រី Patrick Mc Guire

– នាវិកសរុប ចំនួន ១៩០នាក់ (នាយនាវី ៣២នាក់ និងនាវឹក ១៥៨នាក់)

– ដឹកនាំដោយ លោកវរនាវីទោ BEN DALTON មេបញ្ជាការនាវា៕ដោយ៖តារា


ចែករំលែក៖