ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់យកដបសាំងចាក់ស្រោចដុតខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានយកសាំងចំនួន២ដប មកចាក់ស្រោចដុតខ្លួនឯង នៅលើផ្លូវកៅស៊ូបណ្តាលឱ្យឆេះ រលាកខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង៣ររសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចព្រំប្រទល់ភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរនិង         ភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលបានប្រាប់ឱ្យដឹងថា បុរសដែលចាក់សាំងដុតខ្លួនឯងនេះ មានឈ្មោះ នួន វុទ្ធារិន អាយុ ៣៤ឆ្នាំ មានប្រពន្ធនិងមានកូនចំនួន ៣នាក់ រស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្តកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសខាងលើបានកាន់សាំង២ដប ចេញមកលើផ្លូវហើយបានចាក់សាំងស្រោចលើខ្លួន រួចហើយដុតភ្លាមៗតែម្តងបណ្តាលឱ្យឆេះ ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ ឃើញហេតុការណ៍នេះភ្លាមបាននាំគ្នាទៅជួយពន្លត់ភ្លើងដែលកំពុងឆាបឆេះដោយ យកបំពង់ឧស្ម័នពន្លត់អគ្គិភ័យបាញ់ពន្លត់ ហើយសុំអន្តរាគមន៍រថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យបង្អែកដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងភ្លាមៗផងដែរ ។ បច្ចុប្បន្នបុរសរងគ្រោះរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ។ 

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលយកសាំងដុតខ្លួនឯងនេះ ជាមុខសញ្ញាគ្រឿងញៀន មូលហេតុដែលបុរសរូបនេះដុតខ្លួនឯងនេះអាចមកពីវង្វេងស្មារតី ដោយការប្រើប្រាស់គ្រឿងញៀន (បែកថ្នាំ) ៕

ដោយ៖ ចន្ថា


ចែករំលែក៖